Connect with us

បាល់ទាត់អន្តរជាតិ

អត់​មាន Hojlund បិសាចក្រហម​ភ្លាត់​ចាញ់ Fulham 2-1

Published

on

ការ​ឈ្នះ 4 ប្រកួត​ជាប់ៗ​គ្នា​ចុង​ក្រោយ​របស់​ក្លឹប​បិសាចក្រហម Manchester United ក្នុង​ក្រប​ខ័ណ្ឌ Premier League ត្រូវ​បាន​បញ្ចប់​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ភ្ញៀវ Fulham។ យ៉ាង​ណា​មិញ ក្រុម​របស់​លោក Erik ten Hag បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 2-1 នៅ​ក្នុង​ដី​របស់​ខ្លួន​ឯង (Old Trafford)។

ដោយ​ឡែក​បើ​យើង​ចោលភ្នែក​ក្រឡេក​មក​មើល​តថភាព​ជាក់​ស្ដែង​នៅ​ក្នុង​ការ​ប្រកួត ក្រុម​ទាំង 2 បាន​​បញ្ចប់​តង់ទី 1 ដោយ​គ្មាន​គ្រាប់បាល់​កើត​ឡើង​ឡើយ។ ទោះ​ជា​យ៉ាង​ណា Calvin Bassey បាន​បើក​ឆាក​គ្រាប់​បាល់​នៅ​ក្នុង​ការ​ប្រកួត ដោយ​ស៊ុត​បញ្ចូល​ទី​ឲ្យ Fulham នៅ​នាទីទី 65។

គ្រាប់​បាល់ 1-0 ក៏​បន្ត​រហូត​ដល់​នាទីទី 89 ទើប​ខ្សែការពារ Harry Maguire រក​បាន​មួយ​គ្រាប់​ដើម្បី​តាម​ស្មើ​ឲ្យបិសាចក្រហម​វិញ។ យ៉ាងណា រឿង​នឹក​ស្មាន​មិន​ដល់​បាន​កើត​ឡើង​ដោយ Alex Iwobi បាន​ស៊ុត​គ្រាប់​ចុង​ក្រោយ នៅ​នាទីទី 90+7 ជួយ Fulham ឲ្យ​ទទួល​បាន 3 ពិន្ទុ​ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ។ គេ​បាន​មើល​ឃើញ​ថា ការ​អវត្តមាន​របស់ Rasmus Hojlund ដែល​កំពុង​រង​របួស ហាក់​ធ្វើ​ឲ្យ​បិសាចក្រហម​ជួប​ប្រទះ​ការ​ខ្វះ​ខាត​អ្នក​បញ្ចប់​ទី ហើយ​ជាក់​ស្ដែង​គ្រាប់​បាល់​របស់​ពួក​គេ​កើត​ឡើង​ដោយ​សារ​តែ​ខ្សែការពារ​ប៉ុណ្ណោះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២