Connect with us

បាល់ទាត់អន្តរជាតិ

Arnold សម្រេច​ចិត្ត​ជួល​អង្គរក្ស​ការពារ ក្រោយ​មាន​នារី​ម្នាក់​ព្យាយាម​តាម​ខ្លួន​គ្រប់​ជំហាន

Published

on

ខ្សែ​ការពារ​របស់​ក្លឹប​ហង្សក្រហម Liverpool គឺ​កីឡាករ Trent Alexander-Arnold ត្រូវ​បង្ខំ​ចិត្ត​ជួល​អង្គរក្ស​ផ្ទាល់​ខ្លួន ដោយ​សារ​តែ​គាត់​ត្រូវ​បាន​អ្នកគាំទ្រ​ជា​ស្ត្រី​ម្នាក់ ព្យាយាម​តាម​ខ្លួន​ស្ទើរ​គ្រប់​ជំហាន​ក្នុង​រយៈពេល 12 ខែ​កន្លង​មក​ហើយ (នេះ​បើ​យោងតាម​ការ​ចុះផ្សាយ​របស់ The Sun)។

ដោយ​ឡែក​គេ​បាន​ដឹង​ថា ស្ត្រី​រូប​នោះ​បាន​បង្ហាញ​ខ្លួន​ជា​ប្រចាំ នៅ​ក្បែរ​ផ្ទះ​របស់ Arnold, ក្នុង​ភោជនីយដ្ឋាន​ដែល​គាត់​ចូលចិត្ត​ទៅ និង​ផ្លូវ​ចូល​ទីលាន​ហ្វឹកហាត់​របស់​ក្លឹប។ លើស​ពី​នេះ​ទៀត នាង​ឧស្សាហ៍​ខល​ទូរ​ស័ព្ទ, សរសេរ​សារ និង​ផ្ញើ​សម្ភារៈ​អាសអាភាស​ទៅ​ផ្ទះ​របស់ Arnold ដែល​ស្ថិត​ក្នុង​ទីក្រុង Cheshire ថែម​ទៀត​ផង។

ជា​មួយ​នឹង​ការ​ព្រួយ​បារម្ភ​ពី​ជីវិត​ឯកជន​របស់​ខ្លួន បន្ថែម​ពី​លើ​ការ​ជួល​អង្គរក្ស​ផ្ទាល់​ខ្លួន​នោះ Alexander-Arnold បាន​ដំឡើង​កាមេរ៉ា (CCTV) និង​ប្រព័ន្ធ​សុវត្ថិភាព​ដែល​អាច​រោទិ៍​ពេល​មាន​អាសន្ន​នៅ​ផ្ទះ​របស់​គាត់។ ខ្សែ​ការពារ​រូប​នេះ ក៏​បាន​ផ្លាស់​ប្តូរ​លេខ​ទូរស័ព្ទ​ដែល​គាត់​ធ្លាប់​ប្រើ​ជា​ប្រចាំ​ផង​ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២