បាល់ទាត់អន្តរជាតិ
Alexander-Arnold និង Jack Grealish ដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស
ខ្សែការពារ Trent Alexander-Arnold របស់ Liverpool និង Jack Grealish របស់ Manchester City បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតនៅខែកញ្ញានេះ ដោយសាររបួស។
យ៉ាងណាមិញកីឡាករទាំងពីររូបនេះ ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិរបស់លោក Gareth Southgate សម្រាប់ការប្រកួតជម្រុះ Euro 2024 ដែលត្រូវតទល់ជាមួយក្រុមជម្រើសជាតិអ៊ុយក្រែន និងបន្ទាប់មកទៀតត្រូវជួបនឹងស្កុតឡេន ជាការប្រកួតមិត្តភាពគម្រប់ខួបលើកទី 150 របស់ពួកគេ នៅថ្ងៃទី 12 ខែកញ្ញា។
ទោះបីជាយ៉ាងណាក៏ដោយ ទាំង Grealish និង Alexander-Arnold បានមកដល់កន្លែងថែទាំរបួសនៅ St George’s Park ហើយច្បាស់ណាស់ថា ពួកគេនឹងមិនអាចជាទាន់ពេលវេលានៃការប្រកួតឲ្យក្រុមជម្រើសដែលធ្វើឡើងនៅប៉ុន្មានថ្ងៃទៀតឡើយ។ ដោយឡែក Grealish ក៏បានអវត្តមានពីការប្រកួតពេលដែល Man City ផ្ដួល Fulham 5-1 ផងដែរ។
សហព័ន្ធបាល់ទាត់របស់អង់គ្លេសបានបញ្ជាក់ថា Grealish និង Alexander-Arnold ត្រូវត្រឡប់មកទឹកដីកំណើតវិញ ដើម្បីព្យាបាលរបួស ហើយលោក Gareth Southgate មិនមានគម្រោងកោះហៅបេក្ខភាពថ្មី ដើម្បីជំនួសអ្នកទាំងពីរឡើយ។
ប្រភព: Sportsmole