បាល់ទាត់អន្តរជាតិ
គ្រូរបស់ហង្សក្រហម Liverpool សរសើរទម្រង់លេងកូនក្រុមរបស់ខ្លួន Wataru Endo
គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool គឺលោក Jurgen Klopp បានពោលសរសើរ និងនិយាយពីទម្រង់លេងរបស់ខ្សែបម្រើកណ្តាល Wataru Endo។ គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះ ក៏បានបង្ហាញផងដែរពីទំនុកចិត្តថា Wataru Endo នឹងអាចចុះកុងត្រាថ្មីរយៈពេលវែងជាមួយក្លឹបនាពេលឆាប់ៗខាងមុខ។
យោងតាមសម្ដីរបស់ Jurgen Klopp ដែលបានដកស្រង់ដោយ Sky Sports បានលើកឡើងថា៖ “ខ្ញុំប្រាកដណាស់ថា Wataru Endo នឹងចុះកុងត្រារយៈពេលវែងបន្ថែមទៀតនៅ Liverpool។ គាត់មានអាយុ 31 ឆ្នាំហើយ ផ្អែកតាមលិខិតឆ្លងដែនរបស់គាត់ ប៉ុន្តែ… គាត់ប្រៀបដូចជាម៉ាស៊ីនដែលមានថាមពលដ៏អស្ចារ្យ”។
គួររំលឹកផងដែរថា Liverpool ទើបនឹងបានយកឈ្នះ Chelsea ក្នុងវគ្គផ្ដាច់ព្រ័ត EFL Cup កាលពីម្សិលមិញ ខណៈដែល Edo បានលេងពេញម៉ោងនៃការប្រកួត។ ដោយឡែក Endo ទើបនឹងបានចូលរួមជាមួយ Liverpool កាលពីរដូវក្តៅឆ្នាំមុនដោយផ្ទេរពី Stuttgart ក្នុងតម្លៃ 20 លានអឺរ៉ូ។ ក្នុងរដូវកាលនេះ គាត់បានបង្ហាញខ្លួនក្នុងការប្រកួតចំនួន 29 ប្រកួតហើយឲ្យហង្សក្រហម ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានម្ដង។ កុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិជប៉ុនរូបនេះ ជាមួយក្លឹបបច្ចុប្បន្នមានសុពលភាពដល់រដូវក្តៅឆ្នាំ 2027។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់