Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ​របស់​ហង្សក្រហម Liverpool សរសើរ​ទម្រង់​លេង​កូន​ក្រុម​របស់​ខ្លួន Wataru Endo

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​ហង្សក្រហម Liverpool គឺ​លោក Jurgen Klopp បាន​ពោល​សរសើរ និង​និយាយ​ពី​ទម្រង់​លេង​របស់​ខ្សែបម្រើ​កណ្តាល Wataru Endo។ គ្រូ​បង្វឹក​​សញ្ជាតិអាឡឺម៉ង់​រូប​នេះ ក៏​​បាន​បង្ហាញ​ផង​ដែរ​ពី​ទំនុក​ចិត្ត​ថា Wataru Endo នឹង​អាច​​ចុះ​កុងត្រា​ថ្មី​រយៈ​ពេល​វែងជាមួយ​ក្លឹប​នា​ពេល​ឆាប់ៗ​ខាង​មុខ។

យោងតាម​សម្ដី​របស់ Jurgen Klopp ដែល​បាន​ដកស្រង់​ដោយ Sky Sports បាន​លើក​ឡើង​ថា៖ “ខ្ញុំ​ប្រាកដ​ណាស់​ថា Wataru Endo នឹង​ចុះ​កុងត្រា​រយៈពេល​វែង​បន្ថែម​ទៀត​នៅ Liverpool។ គាត់​មាន​អាយុ 31 ឆ្នាំ​ហើយ ផ្អែក​តាម​​លិខិត​ឆ្លងដែន​របស់​គាត់ ប៉ុន្តែ… គាត់​ប្រៀប​ដូច​ជា​ម៉ាស៊ីន​ដែល​មាន​ថាមពល​ដ៏​អស្ចារ្យ”។

គួរ​រំលឹក​ផង​ដែរ​ថា Liverpool ទើប​នឹង​បាន​យក​ឈ្នះ Chelsea ក្នុង​វគ្គ​ផ្ដាច់ព្រ័ត EFL Cup កាល​ពី​ម្សិល​មិញ ខណៈ​ដែល Edo បាន​លេង​ពេញ​ម៉ោង​នៃ​ការ​ប្រកួត។ ដោយ​ឡែក Endo ទើប​នឹង​បាន​ចូលរួម​ជាមួយ Liverpool កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន​ដោយ​ផ្ទេរ​ពី Stuttgart ក្នុង​តម្លៃ 20 លានអឺរ៉ូ។ ក្នុង​រដូវ​កាល​​នេះ គាត់​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​​ចំនួន 29 ​ប្រកួត​ហើយ​​ឲ្យ​ហង្ស​ក្រហម ដោយ​​ស៊ុត​​បញ្ចូល​ទី​បាន 3 ​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ម្ដង។ កុងត្រា​បច្ចុប្បន្ន​របស់​កីឡាករ​សញ្ជាតិ​ជប៉ុន​រូប​នេះ ជាមួយ​ក្លឹប​បច្ចុប្បន្ន​មាន​សុពលភាព​ដល់​រដូវ​ក្តៅឆ្នាំ 2027។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២