បាល់ទាត់អន្តរជាតិ
បិសាចក្រហម កំពុងពិចារណាលើការផ្ទេរអតីតខ្សែបម្រើរបស់តោខៀវ Chelsea
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេអះអាងថា កំពុងពិចារណាលើការផ្ទេរមួយនារដូវក្តៅខាងមុខលើខ្សែបម្រើ Ross Barkley របស់ក្លឹប Luton Town។ យ៉ាងណាមិញ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ គឺជាអតីតខ្សែបម្រើឆ្នើម និងសំខាន់បំផុតមួយរូបរបស់តោខៀវ Chelsea។
ទោះជាយ៉ាងណាក៏ដោយ ជីវិតបាល់ទាត់របស់ Ross Barkley បានរសាត់អណ្ដែតទៅដល់ក្លឹប Nice នៅក្នុងប្រទេសបារាំង និងជាចុងក្រោយគាត់ក៏ត្រឡប់មកកាន់ទឹកដី Premier League វិញ។ កីឡាករវ័យ 30 ឆ្នាំរូបនេះបានចុះហត្ថលេខាជាមួយក្លឹប Luton Town កាលពីដើមរដូវកាលកន្លងទៅ។
ជាមួយនឹងវត្តមានរបស់ខ្សែបម្រើចំណូលថ្មី Ross Barkley បានធ្វើឲ្យ Luton Town មានភាពរឹងមាំនៅតំបន់បម្រើ ខណៈដែលកីឡាករឆ្នើមរូបនេះមានទម្រង់លេងដ៏ល្អផងដែរ។ ស្របពេលជាមួយគ្នានោះ យោងតាមកាសែត The Sun បានឲ្យដឹងថា ម្ចាស់ក្លឹប Man United គឺលោក Jim Ratcliffe កំពុងពិចារណាពីលទ្ធភាពដែលក្លឹបរបស់ខ្លួនអាចឈានដល់កិច្ចព្រមព្រៀងសម្រាប់ Ross Barkley នៅមុនរដូវកាលថ្មីឆ្នាំ 2024-2025 ចាប់ផ្ដើម។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមលក់ខ្សែការពារសំខាន់ម្នាក់របស់ខ្លួន
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ចង់បបួលតោខៀវ Chelsea ដោះដូរខ្សែបម្រើម្នាក់ជាមួយ Enzo Fernandez