បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Napoli បង្ហើបថា ខ្លួនស្ទើរតែទិញបាន Haaland ទៅហើយ កាលពីគេលេងនៅ Red Bull Salzburg
ប្រធានក្លឹប Napoli គឺលោក Aurelio De Laurentiis បានបង្ហើបថា ក្នុងរដូវរងារឆ្នាំ 2020 គាត់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទិញយកកីឡាករសញ្ជាតិន័រវេស Erling Haaland ពីក្លឹប Red Bull Salzburg។
យ៉ាងណាមិញ Laurentiis បានប្រាប់ទៅកាន់ Football Italia ថា៖ “ខ្ញុំជិតទិញបាន Erling Haaland ពី Salzburg ទៅហើយ ក្នុងតម្លៃ 50 លានអឺរ៉ូ។ សំណើរជាផ្លូវការណ៍បានត្រៀមរួចរាល់ហើយ ប៉ុន្តែលោក Mino Raiola (ភ្នាក់ងារកីឡាករ) បានប្រាប់ខ្ញុំថា កុំព្យាយាមចុះហត្ថលេខាលើ Haaland ព្រោះគេបានរៀបគម្រោង សម្រាប់ជំហានបន្ទាប់របស់គាត់រួចហើយ”។
នៅទីបំផុត Haaland បានផ្ទេរពី Red Bull Salzburg ទៅ Borussia Dortmund ក្នុងតម្លៃត្រឹមតែ 20 លានអឺរ៉ូប៉ុណ្ណោះ។ ក្នុងអំឡុងពេលប្រកបអាជីពជាមួយក្លឹបអាឡឺម៉ង់ Haaland បានស៊ុតបញ្ចូលទីសរុប 86 គ្រាប់ ក្នុងការបង្ហាញខ្លួន 89 ប្រកួត ហើយនៅរដូវក្តៅឆ្នាំ 2022 គាត់បានផ្ទេរទៅ Manchester City ក្នុងតម្លៃ 60 លានអឺរ៉ូ។
ខ្សែប្រយុទ្ធឆ្នើមរូបនេះត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ខ្លាំង នៅពេលដែលគាត់លេងឲ្យក្លឹប Red Bull Salzburg ដោយកីឡាករឆ្នើមរូបនេះលេងបានតែ 27 ប្រកួតប៉ុណ្ណោះ ប៉ុន្តែរកបានគ្រាប់បាល់រហូតដល់ 39 គ្រាប់។ ជាពិសេស នៅក្នុងវគ្គចែកពូល UEFA Champions League ពេលនោះ គាត់បានស៊ុតបញ្ចូលទីរហូតដល់ 8 គ្រាប់ ក្នុងការប្រកួតចំនួនចំនួន 6 ប្រកួត។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ1 day ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!