បាល់ទាត់អន្តរជាតិ
Tottenham Hotspur និង Dortmund កំពុងចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធដែលកំពុងឡើងជើងខ្លាំងនៅលីគកំពូលបែលហ្សិក
យោងតាមរបាយការណ៍ពី Foot Mercato បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur និង Borussia Dortmund កំពុងដាក់ចំណាប់អារម្មណ៍របស់ពួកគេលើខ្សែប្រយុទ្ធ Kevin Denkey ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគកំពូលនៃប្រទេសបែលហ្សិកជាមួយក្លឹប Brugge។
ទោះបីជាមានក្លឹបធំៗចាប់អារម្មណ៍យ៉ាងណាក៏ដោយក្លឹប Brugge មិនមានបំណងលក់កីឡាករវ័យ 23 ឆ្នាំដែលកំពុងឡើងជើងរបស់ពួកគេរូបនេះឡើយ។ ទន្ទឹមនឹងនេះដែរ ប្រសិនបើក្នុងករណីដែល Kevin Denkey ចង់ចាកចេញ ដើម្បីស្វែងរកក្លឹបថ្មី ដែលមានការប្រកួតប្រជែងខ្លាំងជាងបច្ចុប្បន្ននោះក្លឹប Brugge ក៏មិនលក់គេក្នុងតម្លៃតិចជាង 20 លានអឺរ៉ូដែរ។
កុងត្រាបច្ចុប្បន្នរបស់ Kevin Denkey ជាមួយក្លឹប Brugge នៅមានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ 2026។ ក្នុងរដូវកាលនេះ Denkey រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបាន 23 គ្រាប់ ក្នុងការបង្ហាញខ្លួន 27 ប្រកួត នៅលីគកំពូលនៃប្រទេសបែលហ្ស៊ិក។ គាត់ក៏ស៊ុតបញ្ចូលទីបាន 3 គ្រាប់ផងដែរ ក្នុងរយៈពេល 5 ប្រកួតចុងក្រោយនេះ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ1 day ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or