Connect with us

បាល់ទាត់អន្តរជាតិ

Tottenham Hotspur និង​ក្លឹប​យក្ស 2 ផ្សេង​ទៀត​នៅ PL កំពុង​ចង់​បាន Nico Williams

Published

on

ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur អាច​នឹង​ប្រជែង​ជាមួយ Arsenal និង Chelsea សម្រាប់​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​ស្លាប Nico Williams របស់ Athletic Bilbao។ បច្ចុប្បន្ន​កីឡាករ​វ័យ 21 ឆ្នាំ​រូបនេះ​ត្រូវ​បាន​ចាត់​គេ​ទុក​ថា​ជា​កីឡាករ​វ័យ​ក្មេង​ដែល​កំពុង​ឡើង​ជើង​ខ្លាំង​មួយ​រូប​ក្នុង​ពិភព​បាល់ទាត់។

Nico Williams គឺ​ជា​​ផ្នែក​មួយ​ដ៏​សំខាន់នៃ​ទម្រង់​លេង​របស់​ក្លឹប Athletic Bilbao ខណៈ​ដែល​នៅ​រដូវ​កាល​នេះ គាត់​កាន់​តែ​ធ្វើ​បាន​យ៉ាង​ល្អ​ជាង​កាល​ពី​រដូវកាល​មុន​ទៅ​ទៀត។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​ស៊ុត​បញ្ចូលទី 6 គ្រាប់ និង Assists 11 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 27 ប្រកួត​ឲ្យ​ក្លឹប​របស់​ខ្លួន​រដូវកាល​នេះ។

បន្ថែម​លើស​ពី​នេះ​ទៀត Nico Williams គឺ​ជា​ចំណែក​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ជួយ​ឲ្យ Athletic Bilbao ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត​នៃ​ពាន​រង្វាន់ Copa del Rey។ ស្រប​ពេល​ជាមួយ​នឹង​ទម្រង់​លេង​ដ៏​លេច​ធ្លោរ​នេះ យោងតាម​របាយការណ៍​ពី The Mirror បាន​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្លឹប​មាន់ខ្នាយ​មាស Tottenham Hotspur កំពុង​លូក​ដៃ​ចូល​ក្នុង​ការ​ប្រជែង​ដើម្បី​ចរចា​ចុះ​ហត្ថលេខា​លើ Nico Williams នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ខាង​មុខ​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២