បាល់ទាត់អន្តរជាតិ
ប៉ះ Napoli នៅប៉ុន្មានថ្ងៃខាងមុខនេះ Barcelona នឹងលេងដោយគ្មានខ្សែបម្រើសំខាន់ 2 រូប
ក្នុងអំឡុងពេលនៃការប្រកួតកាលពីម្សិលមិញជាមួយ Athletic Bilbao ដែលបញ្ចប់ទៅដោយលទ្ធផល 0 ស្មើ Barcelona បានបាត់បង់កីឡាករសំខាន់ៗ 2 រូប ដោយសាររបួស គឺ Frenkie de Jong និង Pedri។ ខ្សែបម្រើទាំង 2 រូបនេះ បានប្ដូរចេញពីការប្រកួតនៅតង់ទី 1។
យោងតាមព័ត៌មានបឋមបានឲ្យដឹងថា De Jong មានបញ្ហាកជើងធ្ងន់ធ្ងរ ខណៈ Pedri ជួបបញ្ហារបួសត្រគាក ដែលជារបួសចាស់។ កីឡាករទាំង 2 រូបនេះ ប្រាកដជានឹងខកខានការប្រកួតជើងទី 2 នៃក្របខ័ណ្ឌ UEFA Champions League វគ្គ 16 ក្រុមចុងក្រោយទល់នឹង Napoli។
ទន្ទឹមនឹងនេះដែរ យោងតាមសេចក្ដីរាយការណ៍របស់ RAC1 បានឲ្យដឹងថា សម្រាប់ Pedri គេនៅតែមានឱកាស ដើម្បីត្រឡប់មកលើទីលានប្រកួតវិញមុនរដូវកាលនេះបិទបញ្ចប់។ គាត់នឹងមិនទាមទារការវះកាត់ដើម្បីព្យាបាលរបួសទេ ហើយក៏មានលទ្ធភាពដែលអាចត្រឡប់មកវិញ សម្រាប់ព្រឹត្តិការណ៍នៃការប្រកួត Euro 2024 សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់