បាល់ទាត់អន្តរជាតិ
Pep Guardiola ចាត់ទុកក្លឹបទាំងនេះ ជាឧបសគ្គធំរបស់ខ្លួននៅ UCL
គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បានចាត់ទុកក្លឹបអធិរាជស Real Madrid, Bayern Munich, PSG ជាគូប្រជែង និងជាឧបគ្គដ៏ធំមួយរបស់ខ្លួន នៅក្នុងការប្រកួត UEFA Champions League រដូវកាលនេះ។
យ៉ាងណាមិញ Man City បច្ចុប្បន្ននៅមានពានជាច្រើននៅក្នុងដៃ ដែលពួកគេអាចមានឱកាសឈ្នះ។ ក្រុមរបស់លោក Pep Guardiola គឺជាក្រុមការពារតំណែងជើងឯកនៅក្នុងក្របខណ្ឌ UCL ផងដែរ ខណៈដែលពួកគេទើបនឹងបានឈ្នះលើ Copenhagen ក្នុងវគ្គ 16 ក្រុមចុងក្រោយ ដើម្បីឡើងទៅជុំបន្ទាប់។
ដោយឡែក លោក Pep Guardiola បាននិយាយកាលពីពេលថ្មីៗនេះដែលចុះផ្សាយតាមរយៈ UEFA ថា៖ “យើងកំពុងប្រជែងជាមួយ Real Madrid, Bayern Munich, PSG ខ្ញុំមិនដឹងលទ្ធផលចាប់ឆ្នោតនៅសប្តាហ៍ក្រោយ តើគូប្រជែងណាដែលយើងនឹងប្រឈមមុខទេ ប៉ុន្តែពួកគេនឹងក្លាយជាក្រុមដែលស្វិតស្វាញបំផុត”។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!