Connect with us

បាល់ទាត់អន្តរជាតិ

Bruno Fernandes បំបែក​កំណត់ត្រា ក្លាយ​ជា​កីឡាករ​ដែល​ស៊ុត​បាល់​ប៉េណាល់ទី​ច្រើន​ជាង​គេ​បំផុត​របស់​ក្លឹប​បិសាចក្រហម

Published

on

ក្នុង​ការ​ប្រកួត​ជុំ​ទី 28 នៃ​ក្របខណ្ឌ​កំពូល​របស់​អង់គ្លេស Premier League រវាង​ក្លឹប​បិសាចក្រហម Manchester United និង Everton បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល 2-0 នៅ​មុន​នេះ​បន្តិច។ ដោយ​ឡែក​គ្រាប់​បាល់​ទាំង 2 គ្រាប់​ដែល​កើត​ឡើង​នៅ​ក្នុង​ការ​ប្រកួត​សុទ្ធតែ​ជា​បាល់ប៉េណាល់ទី​ដែល​មួយ​ជា​ការ​ប៉េណាល់ទី​ពី Bruno Fernandes និង​មួយ​គ្រាប់​ទៀត​ជា​ការ​ទាត់​ពី Rashford។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ការ​ស៊ុតបាល់​ប៉េណាល់​របស់​ខ្សែបម្រើ​ប្រយុទ្ធ Bruno Fernandes ដោយ​វា​ជា​គ្រាប់​បាល់​ស៊ុត​ប៉េណាល់​ទី​ទី 29 របស់​គាត់​សម្រាប់​ក្លឹប​បិសាចក្រហម ហើយ​បាន​ធ្វើ​ឲ្យ​គាត់​វ៉ាដាច់​កំណត់​ត្រា​ស៊ុត​បាល់​ប៉េណាល់​ទី​ច្រើន​បំផុត​របស់​ក្លឹប​ដែល​កាន់​កាប់​ដោយ​វីរបុស Ruud van Nistelrooy មាន​ចំនួន 28 គ្រាប់។

យោងតាម​របាយការណ៍​របស់ Bleacher Report បាន​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ Bruno Fernandes ពេល​នេះ បាន​ក្លាយ​ជា​កីឡាករ​ស៊ុតបាល់​ប៉េណាល់ទី​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Manchester United ដោយ​ពេល​នេះ​មិន​មាន​កីឡាករ​ណា​ម្នាក់​របស់​ក្លឹប​ស៊ុត​បាល់​ប៉េណាល់​ទី​ច្រើន​ជាង​គាត់​ឡើយ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២