បាល់ទាត់អន្តរជាតិ
Lisandro Martinez ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ទោះកំពុងមានរបួស
ខ្សែការពារកណ្ដាល Lisandro Martinez របស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានអាហ្សង់ទីនកោះហៅចូលក្រុមជម្រើសជាតិក្នុងខែនេះ ទោះបីជាគាត់កំពុងតែសម្រាកឲ្យជាសះស្បើយពីរបួសជង្គង់ក៏ដោយ។ កីឡាករវ័យ 26 ឆ្នាំរូបនេះ បានអវត្តមានព្រោះរបួសនៅចន្លោះរយៈពេលជាង 3 ខែ ពីខែកញ្ញាដល់ពាក់កណ្តាលខែមករា។
របួសចុងក្រោយរបស់ Lisandro Martinez បានកើតឡើងក្នុងការប្រកួតដែលបិសាចក្រហមបានទទួលជ័យជម្នះ 3-0 នៅក្នុងការប្រកួតក្របខណ្ឌ Premier League ទល់នឹងក្លឹប West Ham United កាលពីថ្ងៃទី 4 ខែកុម្ភៈកន្លងទៅ។ Martinez ត្រូវបានគេសន្និដ្ឋានថា នឹងអាចចូលលេងវិញបានក្នុងអំឡុងខែមេសា ប៉ុន្តែខ្សែការពាររូបនេះ អាចត្រឡប់មកវិញនៅកាលបរិច្ឆេទកំណត់។
ជាក់ស្ដែងថ្មីៗនេះ Martinez ត្រូវបានជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងចំណោមកីឡាករទាំង 26 នាក់របស់លោក Lionel Scaloni មុនការប្រកួតមិត្តភាពអន្តរជាតិចំនួន 2 ក្នុងខែនេះ។ ក្រុមដែលជាម្ចាស់ពាន World Cup 2022 នឹងមានការប្រកួតមិត្តភាពអន្តរជាតិ ចាប់ពីថ្ងៃទី 23 ដល់ថ្ងៃទី 27 ខែមីនា។ ប្រកួតដំបូងនៅថ្ងៃទី 23 ពួកគេនឹងត្រូវជួបជាមួយ El Salvador ហើយប្រកួតបន្ទាប់នៅថ្ងៃទី 27 នឹងត្រូវប៉ះជាមួយកូស្តារីកា។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត
-
បាល់ទាត់អន្តរជាតិ2 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!