បាល់ទាត់អន្តរជាតិ
គ្រូបិសាចក្រហមបដិសេធថា Marcus Rashford មិនមែនជាកីឡាករដែលត្រូវនិយាយរឿងលក់ចេញទេ!!!
គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag បានបដិសេធការលើកឡើងដែលថា Marcus Rashford អាចចាកចេញពី Old Trafford ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ។ កីឡាករវ័យ 26 ឆ្នាំរូបនេះ ត្រូវបានគេជឿថា កំពុងស្ថិតនៅលើរ៉ាដានៃការចង់បានពីក្លឹប PSG។
យ៉ាងណាមិញក្លឹបយក្សបារាំង PSG ចង់នាំយក Marcus Rashford ទៅជំនួសកន្លែងរបស់ Kylian Mbappe ដែលនឹងចាកចេញទៅចូលរួមជាមួយ Real Madrid។ សម្រាប់ Rashford គេមិនសូវមានទម្រង់លេងលេចធ្លោរខ្លាំងដូចកាលពីរដូវកាលមុនឡើយ ដោយបានរួមចំណែកស៊ុតបញ្ចូលទីបានតែ 7 គ្រាប់ និង Assists 6 ដងប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន 34 ប្រកួត។
របាយការណ៍ថ្មីៗចុងក្រោយនេះបានអះអាងថា ក្លឹបម្ចាស់ជើងឯកបារាំង PSG កំពុងរៀបចំដាក់សំណើរដេញថ្លៃ 75 លានផោន ដោយសង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូលឲ្យបិសាចក្រហមលក់ Marcus Rashford ទៅឲ្យពួកគេ។ ផ្ទុយមកវិញ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីម្សិលមិញលោក Erik ten Hag បានបដិសេធថា ក្លឹបមិនមានគំនិតលក់ខ្សែប្រយុទ្ធរូបនេះឡើយ ស្របពេលដែលគេទើបនឹងបន្តកុងត្រាថ្មីរយៈពេល 5 ឆ្នាំនៅ Old Trafford កាលពីឆ្នាំមុនប៉ុណ្ណោះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!