បាល់ទាត់អន្តរជាតិ
Pep Guardiola ចាត់ទុក Real Madrid ជាស្ដេចពាន UCL ក្រោយដឹងថាត្រូវប៉ះគ្នានៅវគ្គ 8 ក្រុមចុងក្រោយ!!!
លោក Pep Guardiola បានចាត់ទុកក្លឹប Real Madrid ថាជា “ស្តេច” នៅក្របខណ្ឌ UEFA Champions League បន្ទាប់ពីក្រុមរបស់គាត់ត្រូវបានចាប់ឆ្នោតប៉ះគ្នាជាមួយក្លឹបយក្សអេស្ប៉ាញមួយនេះ ក្នុងវគ្គ 8 ក្រុមចុងក្រោយ កាលពីថ្ងៃសុក្រម្សិលមិញ។
យ៉ាងណាមិញ Man City គឺជាក្រុមការពារតំណែងជើងឯក UEFA Champions League ដោយពួកគេបានឈ្នះពាននេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹបរបស់ខ្លួនកាលពីរដូវកាលមុន។ Man City នៅតែមានទម្រង់លេងដ៏ល្អនៅរដូវកាលនេះ ដោយពួកគេបានយកឈ្នះ Copenhagen សរុបទាំងពីរជើង 6-2 មុននឹងឡើងមកដល់វគ្គនេះ។
ស្របពេលជាមួយគ្នានេះដែរ ក្លឹបម្ចាស់ពាន UCL 14 សម័យ Real Madrid បានយកឈ្នះលើ RB Leipzig ដោយសរុបទាំងពីរជើង 2-1 ក្នុងការប្រកួតវគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេ ដើម្បីអាចឈានមកដល់វគ្គ 8 ក្រុមចុងក្រោយនេះដូចគ្នា។ ក្លឹបគីឡូធ្ងន់ 2 រវាង Man City និង Real Madrid ត្រូវមានម្នាក់នឹងធ្លាក់ចេញពីក្របខណ្ឌ UCL នៅវគ្គ 8 ក្រុមនេះ។
ពាក់ព័ន្ធនឹងរឿងនេះដែរលោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្លឹប Man City បានចាត់ទុកថា ក្រុមរបស់ខ្លួននឹងជួបឧបសគ្គដ៏លំបាក ព្រោះ Real Madrid ជាក្រុមខ្លាំងបំផុត និងជាក្លឹបដែលឈ្នះពាន UCL នេះបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។
លោក Pep Guardiola បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រម្សិលមិញថា៖ “វាដូចជាប្រពៃណីបន្តិចដែរ 3 ឆ្នាំជាប់គ្នា ដែលយើងលេងប៉ះជាមួយស្តេចនៃ UCL គឺជាម្ចាស់ពាន 14 សម័យកាល។… យ៉ាងណាវាជាការចាប់ឆ្នោត យើងមិនអាចគ្រប់គ្រងតាមចិត្តចង់បានទៅលើការចាប់ឆ្នោតទេ”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត