បាល់ទាត់អន្តរជាតិ
Gareth Southgate បញ្ជាក់ថា Greenwood នៅតែអាចមានឱកាសលេងឲ្យក្រុមជម្រើសជាតិអង់គ្លេស
គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បាននិយាយពីលទ្ធភាពនៃការវិលត្រឡប់ទៅកាន់ក្រុមជម្រើសជាតិវិញសម្រាប់ Mason Greenwood នាពេលវេលាណាមួយនៃអនាគតដែលអាចកើតឡើង។ បច្ចុប្បន្នកីឡាករវ័យ 22 ឆ្នាំរូបនេះ កំពុងប្រកបអាជីពបាល់ទាត់នៅទឹកដីអេស្ប៉ាញដោយលេងជាមួយក្លឹប Getafe។
ដោយឡែក Mason Greenwood បានឃ្លាតឆ្ងាយពីឱកាសលេងឲ្យក្រុមជម្រើសជាតិជាយូរមកហើយ ចាប់តាំងពីពេលដែលគាត់ជាប់ឈ្មោះមិនល្អ ជាមួយនឹងរឿងអាស្រូវនៃការចាប់រំលោភ និងគម្រាមកំហែងលើអតីតមិត្តស្រីរបស់ខ្លួន។ ទោះជាយ៉ាងណា ពេលនេះ Greenwood កំពុងកសាងអាជីព និងភាពលេចធ្លោររបស់ខ្លួនឡើងវិញក្នុងវិស័យបាល់ទាត់។
ស្របពេលជាមួយគ្នានេះដែរលោក Gareth Southgate បានច្រានចោលការលើកឡើងដែលថា Greenwood នឹងមិនអាចមានឱកាសជាប់ក្រុមជម្រើសជាតិសម្រាប់ការប្រកួត Euro 2024 ដោយគ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះបានអះអាងថា ទ្វារនៅតែបើកសម្រាប់ខ្សែប្រយុទ្ធឆ្នើមរូបនេះ ប្រសិនបើគាត់អាចបង្ហាញភាពលេចធ្លោរកាន់តែខ្លាំងនៅក្នុងពិភពបាល់ទាត់។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ