Connect with us

បាល់ទាត់អន្តរជាតិ

Messi អាច​នឹង​ខកខាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន

Published

on

ខ្សែប្រយុទ្ធ​អាហ្សង់ទីន Lionel Messi នឹង​ខកខាន​ការ​ប្រកួត​មិត្តភាព​ជាមួយ El Salvador និង​កូស្តារីកា នៅ​ចុង​ខែ​មីនា​ខាង​មុខ នេះ​បើ​យោងតាម​របាយការណ៍​របស់ TyC Sports។ យោង​តាម​ប្រភព​ដដែល​នេះ​ដែរ​បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​វ័យ 36 ឆ្នាំ​រូប​នេះ នឹង​មិន​អាច​ចូល​លេង​បាន​ទេ ដោយ​សារ​របួស​សាច់ដុំ។

យ៉ាង​ណា​មិញ សម្រាប់​ក្រុម​ពពក​ស​អាហ្សង់ទីន ពួក​គេ​នឹង​មាន​ការ​ប្រកួត​មិត្ត​ភាព​ចំនួន 2 ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី 23 និង​ថ្ងៃទី 26 ខែ​មីនា​នេះ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ Messi នឹង​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​របស់​គាត់ រឺ​នឹង​បន្ត​ស្នាក់​នៅ Inter Miami នោះ​ទេ។

Messi បាន​ខកខាន​ការ​ប្រកួត​ចុង​ក្រោយ​របស់ Inter Miami ដែល​លេង​តទល់​ជាមួយ DC United (3-1) ក្នុង​ការ​ប្រកួត​ជុំទី 5 នៃ​លីគ​កំពូល MLS។ ប្រសិន​បើ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​ចាកចេញ​ពី​ទឹកដី​អាមេរិក​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​របស់​គាត់ នោះ​គាត់​នឹង​បន្ត​ខកខាន​ការ​ប្រកួត​មួយ​ចំនួន​ទៀត​របស់​ក្លឹប Inter Miami។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២