បាល់ទាត់អន្តរជាតិ
Bayern Munich នឹងសម្រេចចិត្តលក់ខ្សែបម្រើកណ្ដាល Joshua Kimmich
វាហាក់ដូចជាមិនសូវចុះសម្រុងគ្នាទៅវិញទៅមករវាង Joshua Kimmich និងក្លឹប Bayern Munich ដែលពេលនេះអ្វីៗហាក់ដូចជាឈានដល់ផ្លូវបំបែក។ នៅមុននេះបន្តិច គេបានរាយការណ៍ថា ខ្សែបម្រើកណ្ដាលសញ្ជាតិអាឡឺម៉ង់រូបនេះ នៅតែអាចចាកចេញពីក្លឹបរបស់ខ្លួនបើទោះបីជាពួកគេផ្លាស់ប្តូរគ្រូបង្វឹកថ្មីនៅរដូវកាលក្រោយក៏ដោយ។
យ៉ាងណាមិញក្លឹប Bayern Munich នឹងរងចាំមើលសំណើរពីក្លឹបផ្សេងៗ ដែលចង់ទិញយក Joshua Kimmich នៅចុងបញ្ចប់នៃរដូវកាលនេះ។ ទោះជាយ៉ាងណា Bayern Munich នឹងផ្ដល់ឱកាសសម្រេចចិត្តចុងកក្រោយ ដោយចង់ចាកចេញ រឺបន្តនៅអាស្រ័យលើការសម្រេចចិត្តរបស់កីឡាករវ័យ 29 ឆ្នាំរូបនេះផ្ទាល់។
យោងតាមរបាយការណ៍ពី Plettenberg បានឲ្យដឹងថា មានតែក្លឹបចំនួន 5 ប៉ុណ្ណោះដែលអាចនឹងចុះហត្ថលេខាលើ Kimmich ក្នុងរដូវក្តៅនេះដូចជា៖ Real Madrid, Barcelona, Liverpool, Arsenal និង Manchester City។ មានក្លឹបផ្សេងទៀតក៏ចង់បានកីឡាករឆ្នើមរូបនេះដែរ ប៉ុន្តែសម្រាប់ Manchester United, Chelsea និង PSG មិនមែនជាជម្រើសនៅក្នុងចិត្តរបស់ Kimmich នោះទេ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ17 hours ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ