បាល់ទាត់អន្តរជាតិ
មិនធម្មតា! លេងត្រឹមតង់ទី 1 ប៉ុណ្ណោះ Cristiano Ronaldo ស៊ុតបញ្ចូលទីបាន 3 គ្រាប់ (Hat-trick)
កាលពីរំលងអាធ្រាតយប់មិញនេះ គឺជាការប្រកួតរវាងក្រុមភ្ញៀវ Al-Nassr ជាមួយនឹងម្ចាស់ផ្ទះ Abha ដែលជាការប្រកួតជុំទី 26 នៃក្របខណ្ឌ Saudi Pro League។ ការប្រកួតនេះបានក្លាយជាការប្រកួតដែលបង្ហាញពីទម្រង់លេងដ៏លេចធ្លោររបស់តារាឆ្នើម Cristiano Ronaldo។
យ៉ាងណាមិញ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ បានស៊ុតបញ្ចូលទីបាន 3 គ្រាប់ក្នុងតង់ទី 1។ តារាឆ្នើម Cristiano Ronaldo បានស៊ុតបាល់បំប៉ោងសំណាញ់ទីគូប្រកួតនៅនាទីទី 11, 21, និង 42។ បន្ថែមលើសពីនេះទៀត Cristiano Ronaldo ក៏បានរួមចំណែកបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានម្ដងផងដែរ។
Cristiano Ronaldo ដែលត្រូវបានគេដាក់រហ័ស្សនាមថា “Mr. Hat-trick” បានស៊ុតបញ្ចូលទី 3 គ្រាប់ ក្នុង 2 ប្រកួតជាប់ៗគ្នា ខណៈដែលកាលពីប្រកួតមុនខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះក៏ស៊ុតបញ្ចូលទីបាន 3 គ្រាប់ដែរ ក្នុងជំនួបទល់នឹងក្លឹប Al-Taawoun។ បច្ចុប្បន្ន Cristiano Ronaldo ដែលមានវ័យ 39 ឆ្នាំបានស៊ុតបញ្ចូលទីសរុប 36 គ្រាប់ហើយ ក្នុងការប្រកួតទាំងអស់របស់ក្លឹបនៅរដូវកាលនេះ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ20 hours ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa