បាល់ទាត់អន្តរជាតិ
Cristiano Ronaldo ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំខែមីនា របស់លីគកំពូលអារ៉ាប៊ីសាអូឌីត

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់របស់ក្លឹប Al-Nassr គឺកីឡាករ Cristiano Ronaldo ត្រូវបានជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំខែមីនា នៃលីគកំពូលប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Pro League)។ កាលពីខែមុន ខ្សែប្រយុទ្ធវ័យ 39 ឆ្នាំរូបនេះបានលេងចំនួន 3 ប្រកួតដែលក្នុងនោះគាត់ស៊ុតបាន 4 គ្រាប់។
នៅរដូវកាលនេះ Cristiano Ronaldo មានគ្រាប់បាល់ស៊ុតបញ្ចូលទី 26 គ្រាប់ ក្នុងការបង្ហាញខ្លួន 23 ប្រកួត នៅលីគកំពូលអារ៉ាប៊ីសាអូឌីត។ ថ្មីៗនេះដែរអ្នកកាសែតលោក Piers Morgan បានបង្ហាញការកោតសរសើរជាខ្លាំងចំពោះតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះថា គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតក្នុងពិភពបាល់ទាត់។
គួររំលឹកផងដែរថា Cristiano Ronaldo បានចាកចេញទៅមជ្ឈឹមបូព៌ា កាលពីថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2022។ ខ្សែប្រយុទ្ធឆ្នើមរូបនេះ បានចុះកុងត្រាជាមួយក្លឹប Al Nassr នៅថ្ងៃទី 1 ខែមករា ឆ្នាំ 2023 ហើយកុងត្រានោះមានសុពលភាពរហូតដល់ឆ្នាំ 2025។
ប្រភព: Telecomasia