បាល់ទាត់អន្តរជាតិ
Kylian Mbappe រាប់ចូលក្នុងបញ្ជីឈ្មោះកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ UEFA Champions League
តារាឆ្នើម Kylian Mbappe ត្រូវបានរាប់បញ្ចូលទៅក្នុងបញ្ជីឈ្មោះកីឡាករទាំង 10 រូប ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៃវត្តិសាស្ត្ររបស់ក្របខ័ណ្ឌ UEFA Champions League បន្ទាប់ពីគេបានរកគ្រាប់បាល់បន្ថែម 2 គ្រាប់ទៀត ក្នុងជ័យជំនះ 4-1 ទៅលើ Barcelona កាលពីប្រកួតយប់មិញនេះ។
គ្រាប់បាល់ 2 គ្រាប់របស់កីឡាករវ័យ 25 ឆ្នាំរូបនេះ បានធ្វើឲ្យគាត់មានគ្រាប់បាល់សរុបឡើងដល់ 48 គ្រាប់ហើយ នៅក្នុងការប្រកួត UEFA Champions League ដែលឈានដល់កម្រិតស្មើជាមួយនឹងវីរបុរសរបស់ក្លឹប AC Milan 2 នាក់គឺ Andriy Shevchenko និង Zlatan Ibrahimovic។
ទោះជាយ៉ាងណាក៏ដោយ Andriy Shevchenko និង Zlatan Ibrahimovic ត្រូវការលេងយ៉ាងហោចណាស់ 100 ប្រកួត ដើម្បីអាចរកបានគ្រាប់បាល់ចំនួនប៉ុណ្ណេះ ខណៈដែល Mbappe រកបាន 48 គ្រាប់ ក្នុងការបង្ហាញខ្លួននៅ UEFA Champions League ត្រឹមតែ 71 ប្រកួតប៉ុណ្ណោះ។
កីឡាករទាំង 10 រូបដែលមានគ្រាប់បាល់ច្រើនជាងគេនៅ UCL:
1. Cristiano Ronaldo (140 គ្រាប់)
2. Lionel Messi (129 គ្រាប់)
3. Robert Lewandowski (94 គ្រាប់)
4. Karim Benzema (90 គ្រាប់)
5. Raul (71គ្រាប់)
6. Ruud van Nistelrooy (56 គ្រាប់)
7. Thomas Muller (54 គ្រាប់)
8. Thierry Henry (50 គ្រាប់)
9. Alfredo Di Stefano (49 គ្រាប់)
10. Kylian Mbappe (48 គ្រាប់)
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក