បាល់ទាត់អន្តរជាតិ
ក្លឹបធំៗជាច្រើនកំពុងចាប់អារម្មណ៍លើខ្សែការពារវ័យ 19 ឆ្នាំរបស់ក្លឹប Lecce
កីឡាករ Patrick Dorgu ដែលជាខ្សែការពាររបស់ក្លឹប Lecce កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើននៅតំបន់អ៊ឺរ៉ុប។ ក្លឹប Patrick Dorgu គេទើបតែមានវ័យ 19 ឆ្នាំប៉ុណ្ណោះ។
យោងតាមរបាយការណ៍ពី Tuttosport បានឲ្យដឹងថា Patrick Dorgu ទទួលបានការចាប់អារម្មណ៍ពីក្លឹបនៅក្នុងលីគអ៊ីតាលីជាមួយគ្នាចំនួន 2 គឺ Juventus និង AC Milan ប៉ុន្តែគាត់ក៏ត្រូវបានតាមឃ្លាំមើលពីក្លឹបនៅក្រៅប្រទេសផងដែរ។
ក្លឹបអេស្ប៉ាញ Atletico Madrid បានបញ្ជូនអ្នកអង្កេតការរបស់ពួកគេឲ្យទៅមើលការប្រកួតរបស់ក្លឹប Lecce ជាច្រើនលើកមកហើយ ដើម្បីដឹងពីសមត្ថភាពរបស់ Patrick Dorgu។ ផ្សេងពីនេះទៀតក្លឹបហង្សក្រហម Liverpool និង Tottenham Hotspur ក៏បានស៊ើបមើលពីតម្លៃខ្លួនរបស់ Patrick Dorgu ដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!