Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​ធំៗ​ជា​ច្រើន​កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែការពារ​វ័យ 19 ឆ្នាំ​​របស់​ក្លឹប Lecce

Published

on

កីឡាករ Patrick Dorgu ដែល​ជា​ខ្សែការពារ​របស់​ក្លឹប Lecce កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំៗ​ជា​ច្រើន​នៅ​តំបន់​អ៊ឺរ៉ុប។ ក្លឹប Patrick Dorgu គេ​ទើបតែ​មាន​វ័យ 19 ឆ្នាំ​ប៉ុណ្ណោះ។

យោងតាម​របាយការណ៍​ពី Tuttosport បាន​ឲ្យ​ដឹង​ថា Patrick Dorgu ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​នៅ​ក្នុង​លីគ​អ៊ីតាលី​ជាមួយ​គ្នា​ចំនួន 2 គឺ Juventus និង AC Milan ប៉ុន្តែ​គាត់​ក៏​ត្រូវ​បាន​តាម​ឃ្លាំ​មើល​ពី​ក្លឹប​នៅ​ក្រៅ​ប្រទេស​ផងដែរ។

ក្លឹប​អេស្ប៉ាញ Atletico Madrid បាន​បញ្ជូន​អ្នក​អង្កេត​ការ​របស់​ពួក​គេ​ឲ្យ​ទៅ​មើល​ការ​ប្រកួត​របស់​ក្លឹប Lecce ជា​ច្រើន​លើក​មក​ហើយ ដើម្បី​ដឹង​ពី​សមត្ថភាព​របស់ Patrick Dorgu។ ផ្សេង​ពី​នេះ​ទៀត​ក្លឹប​ហង្សក្រហម Liverpool និង Tottenham Hotspur ក៏​បាន​ស៊ើប​មើល​ពី​តម្លៃ​ខ្លួន​របស់ Patrick Dorgu ដែរ។

ប្រភព: Dailysports

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២