បាល់ទាត់អន្តរជាតិ
Xavi ត្រូវបានក្លឹបធំមួយនៅ Premier League ចាប់អារម្មណ៍ចង់បាន?
![](https://x-sportkh.com/wp-content/uploads/2024/06/article-003843-1.jpg)
បន្ទាប់ពីការចាកចេញរបស់ Xavi Hernandez ពីអតីតក្លឹបចាស់ Barcelona គ្រូបង្វឹករូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងឱកាសចូលកាន់តំណែងវិញភ្លាមៗ នៅក្លឹបកំពូលៗមួយចំនួនក្នុងទឹកដីនៃប្រទេសអង់គ្លេស។ កាលពីមួយរយៈមុនគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចូលកាន់តំណែងជាគ្រូបង្វឹករបស់ក្លឹប Chelsea ប៉ុន្តែពេលនេះក្លឹបតោខៀវបានប្រកាសពីបេក្ខភាពគ្រូបង្វឹកថ្មីរបស់ខ្លួនរួចហើយគឺលោក Enzo Maresca។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ចុងក្រោយពីសារព័ត៌មាន AS បានឲ្យដឹងថា Xavi Hernandez បានទទួលសំណើរពីក្លឹបបិសាចក្រហម Manchester United ដើម្បីទៅកាន់កាប់តំណែងជំនួសលោក Erik ten Hag។ ស្របពេលជាមួយគ្នានោះគេបានដឹងថា Xavi គ្រោងនឹងមិនបន្តអាជីពជាគ្រូបង្វឹកភ្លាមៗទេ គឺគាត់ចង់ឈប់សម្រាករយៈពេល 1 ឆ្នាំ។
យ៉ាងណាមិញប្រសិនបើ Xavi Hernandez មានបំណងត្រឡប់ទៅធ្វើជាគ្រូបង្វឹកវិញ ក៏អាទិភាពរបស់គាត់គឺទៅដឹកនាំក្លឹប Premier League ដែរ។ គ្រូបង្វឹករូបនេះធ្លាប់បានលើកឡើងថា គាត់នឹងមិនទៅដឹកនាំក្លឹបអេស្ប៉ាញណាមួយឡើយ ក្រៅពីក្លឹបចាស់របស់គាត់ Barcelona។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA កំពុងស៊ើបអង្កេតលើ Demiral ដែលធ្វើរឿងមិនប្រក្រតីមួយនៅក្នុងការប្រកួតទល់នឹងអូទ្រីស
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo ប៉េណាល់ទីអត់ចូល ប៉ុន្តែព័រទុយហ្គាល់ នៅតែឡើងទៅវគ្គ 8 ក្រុមចុងក្រោយ
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ Aston Villa ប្រកាសចុះហត្ថលេខាលើខ្សែបម្រើ Ross Barkley