Connect with us

បាល់ទាត់អន្តរជាតិ

Xavi ត្រូវ​បាន​ក្លឹប​ធំ​មួយ​នៅ Premier League ចាប់​អារម្មណ៍​ចង់​បាន?

Published

on

បន្ទាប់​ពី​ការ​ចាកចេញ​របស់ Xavi Hernandez ពី​អតីត​ក្លឹប​ចាស់ Barcelona គ្រូ​បង្វឹក​រូប​នេះ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ឱកាស​ចូល​កាន់​តំណែង​វិញ​ភ្លាមៗ នៅ​ក្លឹប​កំពូលៗ​មួយ​ចំនួន​ក្នុង​ទឹកដី​នៃ​ប្រទេស​អង់គ្លេស។ កាល​ពី​មួយ​រយៈមុន​គាត់ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ចូល​កាន់​តំណែង​ជា​គ្រូ​បង្វឹក​របស់​ក្លឹប Chelsea ប៉ុន្តែ​ពេល​នេះ​ក្លឹប​តោខៀវ​បាន​ប្រកាស​ពី​បេក្ខភាព​គ្រូ​បង្វឹក​ថ្មី​របស់​ខ្លួន​រួច​ហើយ​គឺ​លោក Enzo Maresca។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ របាយការណ៍​ចុង​ក្រោយ​ពី​សារព័ត៌មាន AS បាន​ឲ្យដឹង​ថា Xavi Hernandez បាន​ទទួល​សំណើរ​ពី​ក្លឹប​បិសាចក្រហម Manchester United ដើម្បី​ទៅ​កាន់​កាប់​តំណែង​ជំនួស​លោក Erik ten Hag។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​គេ​បាន​ដឹង​ថា Xavi គ្រោង​នឹង​មិន​បន្ត​អាជីព​ជា​គ្រូ​បង្វឹក​ភ្លាមៗ​ទេ គឺ​គាត់​ចង់​ឈប់​សម្រាក​រយៈពេល 1 ឆ្នាំ។

យ៉ាង​ណា​មិញ​ប្រសិន​បើ Xavi Hernandez មាន​បំណង​ត្រឡប់​ទៅ​ធ្វើ​ជា​គ្រូបង្វឹក​វិញ ក៏​អាទិភាព​របស់​គាត់​គឺ​ទៅដឹកនាំ​ក្លឹប Premier League ដែរ។ គ្រូបង្វឹក​រូប​នេះ​ធ្លាប់​បាន​លើក​ឡើង​ថា គាត់​នឹង​មិន​ទៅ​ដឹកនាំ​​ក្លឹប​អេស្ប៉ាញ​ណា​មួយ​ឡើយ ​ក្រៅ​ពី​ក្លឹប​ចាស់​របស់​គាត់ Barcelona។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២