បាល់ទាត់អន្តរជាតិ
អ្នកចាំទីដៃទី 2 របស់ Manchester City សម្រេចចិត្តបន្តកុងត្រាថ្មីជាមួយក្លឹបដល់ឆ្នាំ 2026
![](https://x-sportkh.com/wp-content/uploads/2024/06/article-003887-1.jpg)
ក្លឹបមេឃខៀវ Manchester City កំពុងធ្វើការយ៉ាងសកម្មដើម្បីធានាឲ្យបាននូវការរក្សាទុកអ្នកចាំទីដៃទី 2 របស់ពួកគេជាច្រើនរដូវកាលបន្តទៀត។ ជាលទ្ធផល ថ្ងៃនេះពួកគេបានប្រកាសជាផ្លូវការណ៍អំពីអ្នកចាំទី Stefan Ortega ដោយទើបនឹងបន្តកុងត្រាថ្មីថែមរយៈពេល 1 ឆ្នាំទៀត ដែលមានសុពលភាពរហូតដល់ចុងបញ្ចប់នៃរដូវកាលឆ្នាំ 2025/2026។
យ៉ាងណាមិញ Stefan Ortega បានចូលរួមជាមួយ Man City តាំងពីឆ្នាំ 2022 ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួនពីក្លឹបអាឡឺម៉ង់ Arminia Bielefeld ដោយដំបូងឡើយគាត់បានចុះកុងត្រារយៈពេល 3 ឆ្នាំ។ ក្នុងរដូវកាលដំបូងរបស់គាត់ នៅក្នុងប្រទេសអង់គ្លេស គាត់បានបង្ហាញខ្លួនត្រឹមតែ 14 ប្រកួតប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ នៅរដូវកាលបន្ទាប់ គាត់បានចូលលេងសរុបបាន 20 ប្រកួត។ ជាទូទៅអ្នកចាំទី Stefan Ortega អាចមានឱកាសបង្ហាញខ្លួននៅលើទីលានប្រកួតតែពេលណាដែល Ederson រងរបួស រឺត្រូវការសម្រាកប៉ុណ្ណោះ។ យ៉ាងណា អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះនៅតែមានទម្រង់លេងល្អសម្រាប់ Man City ដោយមិនចាញ់អ្នកចាំទីដៃទីមួយរបស់ក្រុមប៉ុន្មានឡើយ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
អ៊ីតាលី ឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ Euro 2024 ខណៈដែលក្រូអាត ត្រូវវិលត្រឡប់ទៅផ្ទះវិញ
-
បាល់ទាត់អន្តរជាតិ5 days ago
Harry Kane ឆ្លើយតបទៅកាន់អ្នករិះគន់ក្រុមជម្រើសជាតិអង់គ្លេសនៅ Euro 2024
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែការពារអាឡឺម៉ង់ ដែលធ្លាប់ឈ្នះពាន World Cup កាលពីឆ្នាំ 2014 ប្រកាសចូលនិវត្តន៍ពីបាល់ទាត់