Connect with us

បាល់ទាត់អន្តរជាតិ

Man City ត្រៀម​ផ្ដល់​កុងត្រា​ថ្មី​ដល់ Phil Foden ដើម្បី​រារាំង​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​ឲ្យ​ចាកចេញ​ទៅ Real Madrid

Published

on

ក្លឹប​មេឃខៀវ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ផ្ដល់​ជូន​ទៅ​កាន់ Phil Foden នូវ​កុងត្រា​ថ្មី​ដែល​មាន​លក្ខខណ្ឌ​ដ៏​ប្រសើរ​បំផុត​មួយ ដើម្បី​រារាំង​ការ​ចាប់​អារម្មណ៍​របស់​ក្លឹប Real Madrid មក​កាន់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ។

យ៉ាង​ណា​មិញ Phil Foden បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​សរុប​ចំនួន 270 ប្រកួត​មក​ហើយ សម្រាប់ Man City បើ​​ទោះ​បី​ជា​គេ​ទើប​តែ​មាន​អាយុ 24 ឆ្នាំ​ក៏​ដោយ។ កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប Man City រូប​នេះ បាន​កសាង​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​តាំង​ពី​ជំហាន​ដំបូង​រហូត​ក្លាយ​ជា​តារា​ឆ្នើម​មួយ​រូប​ប្រចាំ​ក្រុម​របស់​លោក Pep Guardiola។

កាល​ពី​រដូវកាល​មុន Phil Foden បាន​ស៊ុត​បញ្ចូលទី 19 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 8 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន 35 ប្រកួត​នៅ​ក្នុង​លីគ ដែល​ជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយ Man City ឲ្យ​ឈ្នះពាន Premier League ជា​លើក​ទី 4 ជាប់ៗ​គ្នា។

យោងតាម​កាសែត The Sun បាន​ឲ្យ​ដឹង​ថា Man City ពេល​នេះ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការផ្តល់​ជូន Phil Foden នូវ​កុងត្រា​ថ្មី ដែល​ក្នុង​កុងត្រា​នោះ​នឹង​មាន​លក្ខខណ្ឌ​ធ្វើ​ឲ្យ​គេ ក្លាយ​ជា​កីឡាករ​សញ្ជាតិ​អង់គ្លេស​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

Man City ធ្វើ​បែប​នេះ ដោយ​សារ​តែ​ពួក​គេ​បាន​ដឹង​ពី​រឿង​មិន​ស្រួល​ដែល​អាច​​ធ្វើ​ឲ្យ​បាត់បង់​កីឡាករ​ឆ្នើម​រូប​នេះ ព្រោះ​កុងត្រា​របស់​គាត់​មាន​សុពលភាព​ដល់​ត្រឹម​រដូវក្តៅ​ឆ្នាំ 2027 ប៉ុណ្ណោះ។ បន្ថែម​លើស​ពី​នេះ​ទៀត Phil Foden ក៏​ត្រូវ​បាន​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ចង់​បាន​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២