បាល់ទាត់អន្តរជាតិ
Man City កំពុងពិចារណាចុះហត្ថលេខាលើ Mike Maignan ដើម្បីមកជំនួស Ederson Moraes
កីឡាករសញ្ជាតិប្រេស៊ីល Ederson Moraes កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ ប្រសិនបើអ្នកចាំទីឆ្នើមរូបនេះចាកចេញ នោះ Manchester City នឹងធ្វើការផ្ទេរអ្នកចាំទីរបស់ក្លឹប AC Milan គឺ Mike Maignan (យោងតាមរបាយការណ៍ជាច្រើនដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ)។
បុគ្គលិករបស់ក្លឹប Man City ដែលជាអ្នកនៅពីក្រោយខ្នងលោក Pep Guardiola កំពុងរៀបចំផែនការត្រៀម ក្នុងករណីដែលទឹកប្រាក់របស់ក្លឹបមកពីអារ៉ាប៊ីសាអូឌីត អាចទាញយកអ្នកចាំទីដៃទី 1 របស់ពួកគេនៅពេលខាងមុខនេះបាន។ បេក្ខភាពសំខាន់ដំបូងបំផុតដែលនឹងអាចមកជំនួស Ederson Moraes គឺ Mike Maignan ដែលជាជម្រើសដ៏ល្អបំផុតមួយ ខណៈដែលគេក៏មានអាយុទើបតែ 28 ឆ្នាំ ផងដែរ។
ទន្ទឹមនឹងនេះក្លឹប AC Milan ក៏ដឹងដែរថា ពួកគេអាចនឹងបាត់បង់អ្នកចាំទី Mike Maignan ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ខ្លួន។ ក្លឹបយក្សរបស់អ៊ីតាលីមួយនេះបានត្រៀមខ្លួនរួចជាច្រើន ប្រសិនបើ Mike Maignan ចាកចេញ នោះពួកគេនឹងធ្វើការចុះហត្ថលេខាផ្ទេរ Jordan Pickford ដែលបច្ចុប្បន្នគឺជាអ្នកចាំទីឆ្នើមរបស់ក្លឹប Everton និងក្រុមជម្រើសជាតិអង់គ្លេស។
ប្រភព: Khelnow
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត