បាល់ទាត់អន្តរជាតិ
អ្នកចាំទីដៃទី 2 របស់ Manchester City សម្រេចចិត្តបន្តកុងត្រាថ្មីជាមួយក្លឹបដល់ឆ្នាំ 2026
ក្លឹបមេឃខៀវ Manchester City កំពុងធ្វើការយ៉ាងសកម្មដើម្បីធានាឲ្យបាននូវការរក្សាទុកអ្នកចាំទីដៃទី 2 របស់ពួកគេជាច្រើនរដូវកាលបន្តទៀត។ ជាលទ្ធផល ថ្ងៃនេះពួកគេបានប្រកាសជាផ្លូវការណ៍អំពីអ្នកចាំទី Stefan Ortega ដោយទើបនឹងបន្តកុងត្រាថ្មីថែមរយៈពេល 1 ឆ្នាំទៀត ដែលមានសុពលភាពរហូតដល់ចុងបញ្ចប់នៃរដូវកាលឆ្នាំ 2025/2026។
យ៉ាងណាមិញ Stefan Ortega បានចូលរួមជាមួយ Man City តាំងពីឆ្នាំ 2022 ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួនពីក្លឹបអាឡឺម៉ង់ Arminia Bielefeld ដោយដំបូងឡើយគាត់បានចុះកុងត្រារយៈពេល 3 ឆ្នាំ។ ក្នុងរដូវកាលដំបូងរបស់គាត់ នៅក្នុងប្រទេសអង់គ្លេស គាត់បានបង្ហាញខ្លួនត្រឹមតែ 14 ប្រកួតប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ នៅរដូវកាលបន្ទាប់ គាត់បានចូលលេងសរុបបាន 20 ប្រកួត។ ជាទូទៅអ្នកចាំទី Stefan Ortega អាចមានឱកាសបង្ហាញខ្លួននៅលើទីលានប្រកួតតែពេលណាដែល Ederson រងរបួស រឺត្រូវការសម្រាកប៉ុណ្ណោះ។ យ៉ាងណា អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះនៅតែមានទម្រង់លេងល្អសម្រាប់ Man City ដោយមិនចាញ់អ្នកចាំទីដៃទីមួយរបស់ក្រុមប៉ុន្មានឡើយ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como