បាល់ទាត់អន្តរជាតិ
ក្លឹប Premier League ចំនួន 2 កំពុងចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Matias Soule
ក្លឹបនៅក្នុងក្របខណ្ឌ Premier League ចំនួន 2 បានចាប់អារម្មណ៍លើខ្សែប្រយុទ្ធស្លាបរបស់ក្លឹបសេះបង្កង់ Juventus គឺកីឡាករ Matias Soule។ យោងតាមអ្នកកាសែតបាល់ទាត់អ៊ីតាលី Nicolo Schira បានឲ្យដឹងថា ក្លឹបអង់គ្លេសដែលចង់បានកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ គឺ West Ham និង Leicester City។
យ៉ាងណាមិញ Matias Soule មានវ័យទើបតែ 21 ឆ្នាំ បានចំណាយពេលពេញមួយរដូវកាលក្នុងការខ្ចីជើងនៅក្លឹប Frosinone ដោយស៊ុតបញ្ចូលទីបាន 11 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 3 ដង ក្នុងការបង្ហាញខ្លួនសរុប 39 ប្រកួត។ ខ្សែប្រយុទ្ធឆ្នើមរូបនេះក៏ជាសមាជិកនៃក្រុមជម្រើសជាតិ U23 អាហ្សង់ទីនផងដែរ ដោយលេងបាន 1 ប្រកួត និងស៊ុតបាន 1 គ្រាប់។
ផ្អែកតាមវេបសាយ Transfermarkt បានវាយតម្លៃទីផ្សារនៃការផ្ទេរកីឡាករឆ្នើមរូបនេះប្រមាណជា 25 លានអឺរ៉ូ។ Matias Soule ជាខ្សែប្រយុទ្ធដែលត្រូវបានគេមើលឃើញថា នឹងមានអនាគតដ៏ភ្លឺស្វាង និងអាចក្លាយជាតារាឆ្នើមមួយរូបក្នុងពិភពបាល់ទាត់។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
អ៊ីតាលី ឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ Euro 2024 ខណៈដែលក្រូអាត ត្រូវវិលត្រឡប់ទៅផ្ទះវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែការពារអាឡឺម៉ង់ ដែលធ្លាប់ឈ្នះពាន World Cup កាលពីឆ្នាំ 2014 ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ5 days ago
Harry Kane ឆ្លើយតបទៅកាន់អ្នករិះគន់ក្រុមជម្រើសជាតិអង់គ្លេសនៅ Euro 2024