បាល់ទាត់អន្តរជាតិ
អាឡឺម៉ង់ ប៉ះ ស្កុតឡែន ក្នុងការប្រកួតបើកឆាក Euro 2024 រំលងអាធ្រាតនេះ!!!
![](https://x-sportkh.com/wp-content/uploads/2024/06/article-003918-1.jpg)
ព្រឹត្តិការណ៍ Euro 2024 នឹងចាប់ផ្តើមនៅរំលងអាធ្រាតនេះហើយ ខណៈដែលស្កុតឡែន នឹងត្រូវប៉ះម្ចាស់ផ្ទះអាឡឺម៉ង់ នៅម៉ោង 2:00 AM (ម៉ោងនៅកម្ពុជា)។ អ្នកគាំទ្ររបស់ស្កុតឡែន ជាង 200,000 នាក់ បានធ្វើដំណើរមកកាន់ទីក្រុង Munich ដើម្បីចូលរួមទស្សនា និងលើកទឹកចិត្តដល់ក្រុមជម្រើសជាតិរបស់ខ្លួន។
ការប្រកួតនេះដែរ អាឡឺម៉ង់ត្រូវបានគេមើលឃើញថា នឹងមានប្រៀបជាងគូប្រជែងរបស់ខ្លួន ស្កុតឡែន ព្រោះវាជាការប្រកួតដែលពួកគេធ្វើជាម្ចាស់ផ្ទះ។ មិនត្រឹមតែប៉ុណ្ណោះ អាឡឺម៉ង់ ជាក្រុមជម្រើសជាតិដែលពោរពេញដោយកីឡាករមានទេពកោសល្យជាច្រើន ដោយសុទ្ធសឹងតែលេងនៅក្លឹបធំៗ។
ស្កុតឡេនមិនធ្លាប់មានសិមិទ្ធិផលលេចធ្លោរឡើយ សម្រាប់ក្រុមជម្រើសជាតិរបស់ពួកគេ ដោយធ្លាប់បានត្រឹមតែការប្រកួតឆ្លងផុតវគ្គជម្រុះ FIFA World Cup ចំនួន 8 ដង និង UEFA Euro ចំនួន 4 ដង។ ផ្ទុយមកវិញសម្រាប់អាឡឺម៉ង់ ពួកគេធ្លាប់ឈ្នះពាន World Cup 4 ដង និងពាន Euro 3 ដង។
ប្រភព: BBC
-
បាល់ទាត់អន្តរជាតិ5 days ago
អ៊ីតាលី ឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ Euro 2024 ខណៈដែលក្រូអាត ត្រូវវិលត្រឡប់ទៅផ្ទះវិញ
-
បាល់ទាត់អន្តរជាតិ4 days ago
ខ្សែការពារអាឡឺម៉ង់ ដែលធ្លាប់ឈ្នះពាន World Cup កាលពីឆ្នាំ 2014 ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ5 days ago
Real Madrid ជិតឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាលើខ្សែបម្រើជំនាញជើងឆ្វេងមួយរូបរបស់អាហ្សង់ទីន