បាល់ទាត់អន្តរជាតិ
ខ្សែប្រយុទ្ធអាឡឺម៉ង់ Niclas Fullkrug បានធ្វើឲ្យអ្នកគាំទ្រម្នាក់បាក់ដៃ
ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ Niclas Fullkrug បានធ្វើឲ្យអ្នកគាំទ្រម្នាក់បាក់ដៃ ដោយចៃដន្យអំឡុងពេលដែលគាត់កម្ដៅសាច់ដុំ មុនពេលនៃការប្រកួតបើកឆាក Euro 2024 ជាមួយស្កុតឡែន (នេះបើតាមសារព័ត៌មានដែលបានចុះផ្សាយដោយកាសែត Sky Sport)។
យោងតាមប្រភពដដែលនោះដែរបានឲ្យដឹងថា Niclas Fullkrug បានស៊ុតបាល់ទៅបុកអ្នកគាំទ្រម្នាក់អាយុ 43 ឆ្នាំ ដែលអង្គុយនៅកៅអីជួរទី 1 នៅពីក្រោយសំណាញ់ទី។ ជាលទ្ធផល បុរសនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ទោះជាយ៉ាងណា របួសរបស់គេមិនឈានដល់ការវះកាត់ទេ នឹងអាចចាកចេញពីមន្ទីរពេទ្យវិញនៅពេលប៉ុន្មានម៉ោងបន្ទាប់។
សូមរំលឹកផងដែរថា ការប្រកួតរវាងអាឡឺម៉ង់ និងស្កុតឡែន កាលពីថ្ងៃទី 14 ខែមិថុនា នៅកីឡដ្ឋាន Allianz Arena ក្នុងទីក្រុង Munich ពួកគេបានយកឈ្នះដោយលទ្ធផលដ៏ក្រាស់ក្រែលរហូតដល់ 5 ទល់នឹង 1។ ក្នុងការប្រកួតបន្ទាប់ស្កុតឡែនត្រូវប៉ះស្វីស ខណៈអាឡឺម៉ង់ត្រូវប៉ះហុងគ្រី។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
ផ្លូវការណ៍៖ Aston Villa ប្រកាសចុះហត្ថលេខាលើខ្សែបម្រើ Ross Barkley
-
បាល់ទាត់អន្តរជាតិ4 days ago
Luciano Spalletti នឹងមិនត្រូវបណ្ដេញចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីទេ ទោះមានស្ថិតិនៃការដឹកនាំមិនសូវល្អក៏ដោយ
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo ប៉េណាល់ទីអត់ចូល ប៉ុន្តែព័រទុយហ្គាល់ នៅតែឡើងទៅវគ្គ 8 ក្រុមចុងក្រោយ