Connect with us

បាល់ទាត់អន្តរជាតិ

Gianluigi Buffon នឹង​ចាកចេញ​ពី​ការងារ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី

Published

on

យោងតាម​គេហទំព័រ Football Italia បាន​ឲ្យ​ដឹង​ថា អតីត​អ្នក​ចាំទី​របស់​ក្លឹប Juventus និង PSG ដែល​បច្ចុប្បន្ន​គឺ​ជា​ប្រធាន​គណៈប្រតិភូ​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី Gianluigi Buffon អាច​លាលែង​ពី​តំណែង​របស់​គាត់ បន្ទាប់​ពី​អ៊ីតាលី​បាន​ធ្លាក់​ចេញ​ពី Euro 2024។

ប្រភព​ច្បាស់ការណ៍​មួយ​បាន​លើក​ឡើង​ថា បុរស​វ័យ 46 ឆ្នាំ Gianluigi Buffon នឹង​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​ពិភាក្សា​អំពី​អនាគត​របស់​គាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ។ យ៉ាង​ណា គេ​បាន​រំពឹង​ថា គាត់​នឹង​មាន​ភាគរយ​ខ្ពស់​បំផុត​ដែលនឹង​ចាក​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​ទី 29 ខែ​មិថុនា កន្លង​ទៅ​អ៊ីតាលី ដែល​បាន​ឡើង​ទៅ​កាន់​វគ្គ Playoff បន្ទាប់​ពី​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ 2 ក្នុង​ពូល B តែ​ប្រកួត​បន្ទាប់ ពួក​គេ​ត្រូវ​បាន​ចាញ់​ក្រោម​ថ្វី​ជើង​របស់​ប្រទេស​ស្វីស 0-2 ក្នុង​ការ​ប្រកួត​វគ្គ 16 ក្រុម​ចុង​ក្រោយ។ ក្រុម​ការពារ​តំណែង​ជើង​ឯក​មួយ​នេះ បាន​បរាជ័យ និង​វិល​ត្រឡប់​មក​ផ្ទះ​វិញ។

ប្រភព: Telecomasia

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២