Connect with us

បាល់ទាត់អន្តរជាតិ

ខ្សែ​ប្រយុទ្ធ​អាឡឺម៉ង់ Niclas Fullkrug បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ម្នាក់​បាក់​ដៃ

Published

on

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់ Niclas Fullkrug បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ម្នាក់​បាក់ដៃ ដោយ​ចៃដន្យ​អំឡុង​ពេល​ដែល​គាត់​កម្ដៅ​សាច់ដុំ មុន​ពេល​នៃ​ការ​ប្រកួត​បើកឆាក Euro 2024 ជា​មួយ​ស្កុតឡែន (នេះ​បើ​តាម​សារព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ដោយ​កាសែត Sky Sport)។

យោងតាម​ប្រភព​ដដែល​នោះ​ដែរ​បាន​ឲ្យ​ដឹងថា Niclas Fullkrug បាន​ស៊ុត​បាល់​ទៅបុក​អ្នកគាំទ្រ​ម្នាក់​អាយុ 43 ឆ្នាំ ដែល​អង្គុយ​នៅ​កៅអី​ជួរ​ទី 1 នៅ​ពី​ក្រោយ​សំណាញ់​ទី។ ជា​​លទ្ធផល បុរស​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ ទោះ​ជា​យ៉ាង​ណា របួស​របស់​គេមិន​ឈាន​ដល់​ការ​​វះ​កាត់​ទេ នឹង​អាច​ចាកចេញ​ពី​​មន្ទីរ​ពេទ្យ​វិញ​នៅ​ពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់។

សូម​រំលឹក​ផង​ដែរ​ថា ការ​ប្រកួត​រវាង​អាឡឺម៉ង់ និង​ស្កុតឡែន កាល​ពី​ថ្ងៃទី 14 ខែមិថុនា នៅកីឡដ្ឋាន Allianz Arena ក្នុង​ទីក្រុង Munich ពួក​គេ​បាន​យក​ឈ្នះ​ដោយ​លទ្ធផល​ដ៏​ក្រាស់ក្រែល​រហូត​ដល់ 5 ទល់​នឹង 1។ ក្នុង​ការ​ប្រកួត​បន្ទាប់​ស្កុតឡែន​ត្រូវ​ប៉ះ​ស្វីស ខណៈ​អាឡឺម៉ង់​ត្រូវ​ប៉ះ​ហុងគ្រី។

ប្រភព: Telecomasia

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២