Connect with us

បាល់ទាត់អន្តរជាតិ

AS Roma កំពុង​ព្យាយាម​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​របស់​ក្លឹប​សេះបង្កង់ Juventus

Published

on

ក្លឹប AS Roma កំពុង​សម្លឹង​មើល​ការ​ពង្រឹង​បន្ថែម​នៅ​តំណែង​ខ្សែប្រយុទ្ធ​របស់​ពួកគេ ដោយ​ព្យាយាម​ចុះ​ហត្ថលេខា​លើ​កីឡាករ​ចំណូល​ថ្មី​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​នេះ។ គ្រូ​បង្វឹក​របស់​ក្លឹប​គឺ​លោក Daniele De Rossi ក៏​បាន​​រក​ឃើញ​បេក្ខភាព​កីឡាករ​ដែល​គាត់​ចង់​ចុះ​ហត្ថលេខា​​រួច​ហើយ​ផង​ដែរ។

យោងតាម​របាយការណ៍​ពី ​​Corriere dello Sport បាន​ឲ្យ​ដឹង​ថា ក្លឹប​ដែល​ស្ថិត​ក្នុង​ទីក្រុង Rome មួយ​នេះ កំពុង​កំណត់​គោលដៅ​លើ​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ Federico Chiesa ស្រប​ពេល​ដែល​លោក Thiago Motta ដែល​ជា​គ្រូ​របស់​ក្លឹប​សេះបង្កង់ Juventus បាន​បង្ហើប​ឲ្យ​ដឹង​ថា កីឡាករ​រូប​នេះ​មិន​ស្ថិត​ក្រោម​ផែនការ​នៃ​ការ​ដឹកនាំ​របស់​គាត់​ឡើយ។

លោក Florent Ghisolfi ដែល​ជា​នាយក​ផ្នែក​កីឡា​របស់​ក្លឹប AS Roma នឹង​ជួប​ជាមួយ​ភ្នាក់ងារ​របស់ Federico Chiesa ដើម្បី​ធ្វើ​ការ​ចរចា​​លើ​លក្ខខណ្ឌ​ផ្សេងៗ​ទៀត មុន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាសំណើរ​ផ្លូវការណ៍។ ដោយ​ឡែក Chiesa ក៏​មាន​ពាក្យ​ចចាម​អារ៉ាម​ពី​ការ​ចង់​បាន​របស់​ក្លឹប Bayern Munich ផង​ដែរ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២