បាល់ទាត់អន្តរជាតិ
Beckham ចង់ចុះហត្ថលេខានាំយកអតីតខ្សែការពាររូបនេះទៅកាន់ក្លឹប Inter Miami
![](https://x-sportkh.com/wp-content/uploads/2024/06/article-003975-1.jpg)
ក្លឹប Inter Miami កំពុងបន្តការព្យាយាមចុះហត្ថលេខាលើកីឡាករចំណូលថ្មី ដើម្បីពង្រឹងក្រុមរបស់ខ្លួនបន្ថែមទៀត។ អតីតកីឡាករបាល់ទាត់ឆ្នើមដំបូងគេដែលបានផ្លាស់ទៅក្លឹបដែលស្ថិតក្នុងរដ្ឋផ្លរីដាមួយនេះគឺ Lionel Messi ហើយបន្តពីនោះមកមានកីឡាករ 3 នាក់ផ្សេងទៀតគឺ Luis Suarez, Jordi Alba និង Sergio Busquets។
ទោះជាយ៉ាងណាក៏ដោយ Inter Miami មិនទាន់ឈប់សកម្មភាពនៃការចង់បានអតីតកីឡាករឆ្នើមនោះទេ ហើយជាក់ស្ដែងពេលនេះពួកគេបានកំណត់គោលដៅរបស់ខ្លួនលើខ្សែការពារ Raphael Varane។ កីឡាករសញ្ជាតិបារាំងរូបនេះបច្ចុប្បន្នកំពុងមិនទាន់រកឃើញក្លឹបថ្មីនៅឡើយទេ បន្ទាប់ពីគាត់បានចាកចេញពី Old Trafford។
យោងតាមរបាយការណ៍ពី The Mirror បានឲ្យដឹងថា ប្រធាន និងជាអ្នកតំណាងក្លឹប Inter Miami លោក David Beckham ចាប់អារម្មណ៍លើការចុះហត្ថលេខានាំយក Raphael Varane ទៅទឹកដីអាមេរិក។ David Beckham ពេលនេះបានត្រៀមសំណើរជាកញ្ចប់ថវិការ ដើម្បីចរចាជាមួយខ្សែការពារវ័យ 31 ឆ្នាំរូបនេះរួចហើយ បើសិនជាគាត់យល់ព្រម នោះ Raphael Varane នឹងក្លាយជាកីឡាករចំណូលថ្មីរបស់ Inter Miami នាពេលឆាប់ៗខាងមុខ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Kylian Mbappe ស៊ុតគ្រាប់បាល់លើកដំបូង នៅក្នុងព្រឹត្តិការណ៍ Euro
-
បាល់ទាត់អន្តរជាតិ5 days ago
Napoli ឈានដល់កិច្ចព្រមព្រៀងខ្ចីជើងខ្សែការពារមួយរូបរបស់ក្លឹប Real Madrid
-
បាល់ទាត់អន្តរជាតិ2 days ago
Man City ចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់ទៅវិញ