បាល់ទាត់អន្តរជាតិ
PSG កំពុងពិចារណា ក្នុងការចុះហត្ថលេខាលើអ្នកចាំទីរបស់ក្លឹប Real Madrid
![](https://x-sportkh.com/wp-content/uploads/2024/06/article-003995-1.jpg)
ក្លឹបយក្សបារាំង PSG ថ្មីៗនេះបានចុះហត្ថលេខាលើអ្នកចាំទី Matvei Safonov ពីក្លឹបរុស្ស៊ី Krasnodar។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះពួកគេកំពុងពិចារណាលើការផ្ទេរអ្នកចាំទីម្នាក់ទៀត។ យោងតាមរបាយការណ៍ពី Defensa Central បានឲ្យដឹងថា PSG អាចនឹងចុះហត្ថលេខាលើអ្នកចាំទីសញ្ជាតិអ៊ុយក្រែន Andriy Lunin ដែលបច្ចុប្បន្នកំពុងលេងឲ្យ Real Madrid។
យ៉ាងណាមិញ មជ្ឈដ្ឋានបាល់ទាត់បានមើលឃើញថា ការវិលត្រឡប់ពីរបួសរបស់ Thibaut Courtois នឹងធ្វើឲ្យ Andriy Lunin ក្លាយជាជម្រើសទី 2 ម្តងទៀត។ ស្ថានភាពនេះកំពុងជម្រុញឲ្យកីឡាករអ៊ុយក្រែនរូបនេះ ពិចារណាផ្ទេរទៅក្លឹបផ្សេង។ ទន្ទឹមនឹងនេះដែរ ប្រសិនបើគាត់មិនព្រមបន្តកុងត្រាថ្មីទេ គាត់នឹងត្រូវ Real Madrid លក់ចេញនារដូវក្តៅខាងមុខ។
ដោយសារតែបញ្ហានេះ ក្លឹប PSG ក្ដាប់បានឱកាសដែលអាចនាំយកអ្នកចាំទីឆ្នើមម្នាក់ទៅក្លឹបរបស់ខ្លួន ហើយកំពុងពិចារណាចុះហត្ថលេខាលើ Andriy Lunin ទៅទឹកដីបារាំង។ សកម្មភាពនេះដែរ ក៏ត្រូវបានគេសន្និដ្ឋានថា បានជះឥទ្ធិពលដល់ការចាកចេញរបស់ Gianluigi Donnarumma និងអ្នកចាំទីបម្រុងម្នាក់ទៀតគឺ Arnau Tenas ផងដែរ។
ប្រភព: Dailysports