Connect with us

បាល់ទាត់អន្តរជាតិ

PSG ត្រៀម​សំណើរ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដើម្បី​ចរចា​ផ្ទេរ Lamine Yamal

Published

on

យោងតាម​សារព័ត៌មាន Mundo Deportivo បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​បារាំង PSG អាច​នឹង​ដាក់​សំណើរ​ទៅ​កាន់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ជា​ទឹកប្រាក់​ដ៏​ធំ​សម្បើម សម្រាប់​ការ​ចរចា​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ 16 ឆ្នាំ Lamine Yamal ដែល​សំណើរ​នៃ​ការ​ដេញ​ថ្លៃ​នោះ​អាច​នឹង​មាន​តម្លៃ​រហូត​ដល់​ទៅ 250 លានអឺរ៉ូ។

យោងតាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្លឹប​កាតាឡាន់ Barcelona មិន​ទាន់ពិចារណា រឺ​ត្រៀម​ខ្លួន ដើម្បី​ចែក​ផ្លូវ​គ្នា​ជាមួយ Lamine Yamal នោះ​ឡើយ ទោះ​ជា​ស្ថិត​ក្រោម​លក្ខខណ្ឌ​ណា​មួយ​ក៏​ដោយ។ កាល​ពី​ថ្ងៃទី 9 ខែមីនា របាយការណ៍​ពី Marca ធ្លាប់​បាន​បង្ហាញ​ថា Lamine Yamal ត្រូវ​បាន​ក្លឹប PSG ហ៊ាន​ចាយ​លុយ​ទិញ​គេ​ពី Barcelona ក្នុង​តម្លៃ 200 លានអឺរ៉ូ។

គេ​បាន​ដឹង​ផង​ដែរ​ថា PSG ចង់​បាន Lamine Yamal ជា​ខ្លាំង ពិសេស​ដើម្បី​យក​គេ​មក​ជំនួស​ខ្សែប្រយុទ្ធ Kylian Mbappe ដែល​បាន​ចាកចេញ​ទៅ​ចូលរួមជាមួយ Real Madrid។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កាល​ពី​ខែ​មីនា កន្លង​ទៅ ប្រធាន​ក្លឹប Barcelona លោក Joan Laporta បាន​បង្ហើប​ថា ក្លឹប​របស់​ខ្លួន​បាន​បដិសេធ​សំណើរ​ផ្ទេរ​របស់ PSG ហើយ​គាត់​បាន​ចាត់​ទុក Lamine Yamal ជា​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ និង​មិន​អាច​លក់​បាន​ឡើយ ទោះ​ជា​ក្នុង​រង្វង់​ទឹកប្រាក់​ច្រើន​ប៉ុណ្ណា​ក៏​ដោយ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២