បាល់ទាត់អន្តរជាតិ
ក្លឹបយក្ស 2 របស់អង់គ្លេស កំពុងចាប់អារម្មណ៍លើខ្សែការពារ Calafiori
ខ្សែការពារ Riccardo Calafiori បានបង្ហាញពីភាពលេចធ្លោររបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍នៃការប្រកួត Euro 2024 ដែលធ្វើឲ្យក្លឹប 2 នៅក្របខណ្ឌ Premier League ចាប់អារម្មណ៍ចង់បានរូបគេជាខ្លាំង។ ដោយឡែកសម្រាប់ក្លឹបដែលចាប់អារម្មណ៍លើកីឡាករឆ្នើមរូបនេះគឺ Arsenal និង Tottenham Hotspur។
កីឡាករវ័យ 22 ឆ្នាំរូបនេះ បានក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការនាំក្រុមជម្រើសជាតិអ៊ីតាលីឲ្យបានឆ្លងផុតវគ្គចែកពូល និងឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ។ ខ្សែការពារកណ្តាលដែលមានជំនាញជើងឆ្វេងរូបនេះ ក៏ជាផ្នែកមួយដែលធ្វើឲ្យក្លឹប Bologna របស់គាត់ ដណ្ដើមបានកៅអី UEFA Champions League ជាលើកដំបូងក្នុងរយៈពេល 6 ទសវត្សរ៍ផងដែរ កាលពីរដូវកាលមុន។
ក្លឹបដំបូងដែលមានចំណាប់អារម្មណ៍លើ Riccardo Calafiori គឺ Juventus ហើយពួកគេបានចរចាត្រូវរូវគ្នាលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Calafiori រួចហើយ ប៉ុន្តែសំណើរ 25 លានអឺរ៉ូ ក្នុងការទិញផ្ដាច់កុងត្រារបស់កីឡាករឆ្នើមរូបនេះ ត្រូវបាន Bologna ច្រានចោលកាលពីខែឧសភាកន្លងទៅ។
ទោះជាយ៉ាងណា ពេលនេះយោងតាមរបាយការណ៍ពី Tuttosport បានឲ្យដឹងថា Riccardo Calafiori បានក្លាយជាគោលដៅផ្ទេរដ៏សំខាន់មួយសម្រាប់ក្លឹបកាំភ្លើងធំ Arsenal និង Tottenham Hotspur ដែលក្លឹបរបស់ Premier League ទាំង 2 នេះ នឹងត្រៀមដាក់សំណើរដើម្បីចុះហត្ថលេខាលើគេនៅពេលឆាប់ៗខាងមុខ។
ប្រភព: Yahoo Sports
-
បាល់ទាត់អន្តរជាតិ4 days ago
Man City ចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់ទៅវិញ
-
បាល់ទាត់អន្តរជាតិ4 days ago
Kepa បដិសេធសំណើរពីក្លឹបផ្សេងៗ ដើម្បីរងចាំឱកាសនៅជាមួយ Real Madrid
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo បង្កើតកំណត់ត្រាក្លាយជាកីឡាករដែលរត់លឿនជាងគេប្រចាំក្រុមជម្រើសជាតិព័រទុយហ្គាល់