បាល់ទាត់អន្តរជាតិ
PSG ត្រៀមសំណើរធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដើម្បីចរចាផ្ទេរ Lamine Yamal
![](https://x-sportkh.com/wp-content/uploads/2024/07/article-004019-1.jpg)
យោងតាមសារព័ត៌មាន Mundo Deportivo បានឲ្យដឹងថា ក្លឹបយក្សបារាំង PSG អាចនឹងដាក់សំណើរទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona ជាទឹកប្រាក់ដ៏ធំសម្បើម សម្រាប់ការចរចាផ្ទេរខ្សែប្រយុទ្ធស្លាបវ័យ 16 ឆ្នាំ Lamine Yamal ដែលសំណើរនៃការដេញថ្លៃនោះអាចនឹងមានតម្លៃរហូតដល់ទៅ 250 លានអឺរ៉ូ។
យោងតាមប្រភពដដែលបានឲ្យដឹងបន្ថែមទៀតថា ក្លឹបកាតាឡាន់ Barcelona មិនទាន់ពិចារណា រឺត្រៀមខ្លួន ដើម្បីចែកផ្លូវគ្នាជាមួយ Lamine Yamal នោះឡើយ ទោះជាស្ថិតក្រោមលក្ខខណ្ឌណាមួយក៏ដោយ។ កាលពីថ្ងៃទី 9 ខែមីនា របាយការណ៍ពី Marca ធ្លាប់បានបង្ហាញថា Lamine Yamal ត្រូវបានក្លឹប PSG ហ៊ានចាយលុយទិញគេពី Barcelona ក្នុងតម្លៃ 200 លានអឺរ៉ូ។
គេបានដឹងផងដែរថា PSG ចង់បាន Lamine Yamal ជាខ្លាំង ពិសេសដើម្បីយកគេមកជំនួសខ្សែប្រយុទ្ធ Kylian Mbappe ដែលបានចាកចេញទៅចូលរួមជាមួយ Real Madrid។ ទោះជាយ៉ាងណាក៏ដោយ កាលពីខែមីនា កន្លងទៅ ប្រធានក្លឹប Barcelona លោក Joan Laporta បានបង្ហើបថា ក្លឹបរបស់ខ្លួនបានបដិសេធសំណើរផ្ទេររបស់ PSG ហើយគាត់បានចាត់ទុក Lamine Yamal ជាគ្រាប់ពេជ្រដ៏មានតម្លៃ និងមិនអាចលក់បានឡើយ ទោះជាក្នុងរង្វង់ទឹកប្រាក់ច្រើនប៉ុណ្ណាក៏ដោយ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ Aston Villa ប្រកាសចុះហត្ថលេខាលើខ្សែបម្រើ Ross Barkley
-
បាល់ទាត់អន្តរជាតិ5 days ago
Luciano Spalletti នឹងមិនត្រូវបណ្ដេញចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីទេ ទោះមានស្ថិតិនៃការដឹកនាំមិនសូវល្អក៏ដោយ
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA កំពុងស៊ើបអង្កេតលើ Demiral ដែលធ្វើរឿងមិនប្រក្រតីមួយនៅក្នុងការប្រកួតទល់នឹងអូទ្រីស