បាល់ទាត់អន្តរជាតិ
បារាំងមិនត្រឹមតែចាញ់ការប្រកួតទេ សូម្បី Mbappe និង Varane ក៏មានរបួសទៀត!!!
ខ្សែប្រយុទ្ធ Kylian Mbappe និងខ្សែការពារ Raphael Varane ត្រូវបានរងរបួសក្នុងការប្រកួត UEFA Nations League របស់បារាំងទល់នឹងដាណឺម៉ាកកាលពីរំលងអាធ្រាតយប់មិញនេះ។
ក្រុមជម្រើសជាតិបារាំងបាននាំមុខដាណឺម៉ាកមុនមួយគ្រាប់ ក្នុងនាមជាម្ចាស់ផ្ទះ ដែលជាការស៊ុតបញ្ចូលទីពី Karim Benzema។ ប៉ុន្តែក្រោយមកទៀត Andreas Cornelius របស់ដាណឺម៉ាក រកបានគ្រាប់បាល់ចុងម៉ោងពីរគ្រាប់ម្នាក់ឯង ធ្វើឲ្យបារាំងចាញ់ 2-1 នៅក្នុងការប្រកួតបើកឆាក Nations League របស់ខ្លួន។
កំឡុងតង់ទីមួយនៃការប្រកួត Mbappe ហាក់ដូចជាមានបញ្ហារបួស ហើយដោយសារខ្លាចនឹងមានរបួសធ្ងន់ធ្ងរនោះ ខ្សែប្រយុទ្ធរបស់ក្លឹប PSG ត្រូវបានគ្រូបង្វឹកប្ដូរចេញ និងជំនួសមកវិញដោយ Christopher Nkunku នៅដើមតង់ទីពីរតែម្ដង។
ក្រោយមកទៀតនៅនាទីទី 61 ខ្សែការពារ William Saliba ក៏បានប្ដូរចូលជំនួស Varane ដោយខ្សែការពាររូបនេះ ក៏ត្រូវបានដកចេញដោយសាររបួសផងដែរ។
ថ្លែងក្រោយចប់ការប្រកួត ជំនួយការគ្រូបង្វឹករបស់ក្រុមជម្រើសជាតិបារាំង Guy Stephan បានបង្ហើបថា៖ “Mbappe មានបញ្ហារបួសជង្គង់។ ខ្ញុំមិនដឹងពីលក្ខណៈពិតប្រាកដរបស់គាត់ទេ គាត់នឹងត្រូវការការពិនិត្យជាមួយគ្រូពេទ្យ។ Raphael Varane មានបញ្ហាសាច់ដុំនៅខាងក្រោយភ្លៅ គាត់មានអារម្មណ៍ឈឺចាប់តិចតួច ហើយគាត់ក៏នឹងត្រូវពិនិត្យសុខភាពផងដែរ”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ3 days ago
Messi បង្កើតកំណត់ត្រាថ្មីនៅលីគកំពូលអាមេរិក MLS