Connect with us

បាល់ទាត់អន្តរជាតិ

Benzema ឆ្លើយតប​ទៅ Messi ដែល​បាន​និយាយ​ថា ខ្លួន​សម​នឹង​ឈ្នះពាន Ballon D’Or ឆ្នាំ​នេះ!!!

Published

on

ការ​សន្ទនា​វែកញែក​ពី​អ្នក​ឈ្នះ​ពានរង្វាន់ Ballon D’Or បាន​កើតឡើង​ជា​រៀង​រាល់​ឆ្នាំ ហើយ​ការ​ប្រកួត​ប្រជែង​គ្នា​រវាង Cristiano Ronaldo និង Lionel Messi នៅ​តែ​ជា​ការ​ចងចាំ​មិន​អាច​បំភ្លេច​បាន​របស់​អ្នក​ស្នេហា​វិស័យ​កីឡាករ​បាល់ទាត់។ តែ​ពេល​នេះ អ្នក​ទាំងពីរ​បាន​ចាកចេញ​ពី La Liga ហើយ។

ក្នុង​អំឡុង​ការ​ប្រជែង​គ្នា​របស់ Cristiano Ronaldo និង Lionel Messi នោះ​ដែរ ខ្សែបម្រើ Luka Modric បាន​ដណ្ដើម​ការ​ឈ្នះពាន Ballon D’Or មួយ​កាល​ពី​ឆ្នាំ 2018 ក្រោយ​ពី​នាំ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត​នៃ​ព្រឹត្តិការណ៍ World Cup។

ដោយ​ឡែក​នៅ​ឆ្នាំ​នេះ មិត្ត​រួម​ក្រុម​របស់ Luka Modric គឺ​កីឡាករ Karim Benzema ហាក់​ដូច​ជា​កំពុង​មាន​ភាគរយ​ខ្ពស់ ក្នុងការ​ឈ្នះ Ballon D’Or។ សូម្បី​តែ Lionel Messi ដែល​ជា​ម្ចាស់​ពាន Ballon D’Or ប្រាំពីរ​សម័យ​កាល ក៏​បាន​និយាយ​សរសើរ​ពី Benzema ដែល​សម​នឹង​ឈ្នះពាន​នៅ Ballon D’Or ព្រោះ​គាត់​បាន​ជួយ​ក្រុម​របស់​ខ្លួន​ឲ្យ​ឈ្នះពាន UCL ហើយ​ថែម​ទាំង​បាន​លើកពាន​ក្របខណ្ឌ​កំពូល La Liga ជាមួយ Real Madrid ទៀត​ផង។

បន្ទាប់​ពី​បានដឹងលឺ​ពី​ការ​សរសើរ​របស់ Messi មក​លើ​គាត់​នោះ Benzema ក៏​បាន​ឆ្លើយ​តប​ទៅ​វិញ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ ដោយ​កាសែត Mundo Deportivo បាន​ដកស្រង់​សម្ដី​របស់ Benzema ដែល​បាន​និយាយ​បន្ទាប់​ពី​ការ​ប្រកួត​របស់​បារាំង​ជា​មួយ​ដាណឺម៉ាកថា៖ “ខ្ញុំ​បាន​លឺ​ពាក្យ​របស់ Messi ហើយ​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំងណាស់។ ខ្ញុំ​សប្បាយ​ចិត្ត​ដោយ​ទទួល​បាន​ពាក្យ​សរសើរ​ពី​កីឡាករ​កំពូល​ដូច​ជា​គាត់។ គាត់​បាន​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​ខ្ញុំ​ ក្នុង​ការ​ប្រឹងប្រែង​ជាច្រើន​បន្ត​ទៀត”។

ប្រភព: Football-espana

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២