បាល់ទាត់អន្តរជាតិ
Benzema ឆ្លើយតបទៅ Messi ដែលបាននិយាយថា ខ្លួនសមនឹងឈ្នះពាន Ballon D’Or ឆ្នាំនេះ!!!
ការសន្ទនាវែកញែកពីអ្នកឈ្នះពានរង្វាន់ Ballon D’Or បានកើតឡើងជារៀងរាល់ឆ្នាំ ហើយការប្រកួតប្រជែងគ្នារវាង Cristiano Ronaldo និង Lionel Messi នៅតែជាការចងចាំមិនអាចបំភ្លេចបានរបស់អ្នកស្នេហាវិស័យកីឡាករបាល់ទាត់។ តែពេលនេះ អ្នកទាំងពីរបានចាកចេញពី La Liga ហើយ។
ក្នុងអំឡុងការប្រជែងគ្នារបស់ Cristiano Ronaldo និង Lionel Messi នោះដែរ ខ្សែបម្រើ Luka Modric បានដណ្ដើមការឈ្នះពាន Ballon D’Or មួយកាលពីឆ្នាំ 2018 ក្រោយពីនាំក្រុមជម្រើសជាតិក្រូអាតឡើងទៅកាន់វគ្គផ្ដាច់ព្រ័តនៃព្រឹត្តិការណ៍ World Cup។
ដោយឡែកនៅឆ្នាំនេះ មិត្តរួមក្រុមរបស់ Luka Modric គឺកីឡាករ Karim Benzema ហាក់ដូចជាកំពុងមានភាគរយខ្ពស់ ក្នុងការឈ្នះ Ballon D’Or។ សូម្បីតែ Lionel Messi ដែលជាម្ចាស់ពាន Ballon D’Or ប្រាំពីរសម័យកាល ក៏បាននិយាយសរសើរពី Benzema ដែលសមនឹងឈ្នះពាននៅ Ballon D’Or ព្រោះគាត់បានជួយក្រុមរបស់ខ្លួនឲ្យឈ្នះពាន UCL ហើយថែមទាំងបានលើកពានក្របខណ្ឌកំពូល La Liga ជាមួយ Real Madrid ទៀតផង។
បន្ទាប់ពីបានដឹងលឺពីការសរសើររបស់ Messi មកលើគាត់នោះ Benzema ក៏បានឆ្លើយតបទៅវិញដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ ដោយកាសែត Mundo Deportivo បានដកស្រង់សម្ដីរបស់ Benzema ដែលបាននិយាយបន្ទាប់ពីការប្រកួតរបស់បារាំងជាមួយដាណឺម៉ាកថា៖ “ខ្ញុំបានលឺពាក្យរបស់ Messi ហើយគាត់បានធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំសប្បាយចិត្តដោយទទួលបានពាក្យសរសើរពីកីឡាករកំពូលដូចជាគាត់។ គាត់បានផ្តល់កម្លាំងចិត្តឲ្យខ្ញុំ ក្នុងការប្រឹងប្រែងជាច្រើនបន្តទៀត”។
ប្រភព: Football-espana
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក