បាល់ទាត់អន្តរជាតិ
បិសាចក្រហម Manchester United កំពុងចរចាផ្ទេរខ្សែការពារ Jurrien Timber
ភ្នាក់ងាររបស់ខ្សែការពារ Jurrien Timber របស់ក្លឹប Ajax បានបង្ហាញថា គាត់កំពុងនៅទីក្រុង Manchester ដើម្បីធ្វើការជាមួយក្លឹបបិសាចក្រហម Manchester United ព្រោះពួកគេចង់ចុះហត្ថលេខាលើកីឡាករសញ្ជាតិហូឡង់រូបនេះ។
កីឡាករវ័យ 20 ឆ្នាំ Jurrien Timber គឺជាគោលដៅមួយសម្រាប់លោក Erik ten Hag ដោយគ្រូបង្វឹករូបនេះធ្លាប់បានជួយខ្សែការពារ Jurrien Timber ឲ្យក្លាយជាកីឡាករវ័យក្មេងល្អបំផុតប្រចាំឆ្នាំរបស់ Ajax កាលពីរដូវកាលមុន។
ដោយឡែក Timber ក៏មានបំណងចង់ទៅតាមលោក Erik ten Hag នៅ Old Trafford ដែរ ប៉ុន្តែការព្រមានថ្មីៗនេះពីគ្រូបង្វឹកជម្រើសជាតិហូឡង់លោក Louis van Gaal ដោយគ្រូបង្វឹករូបនេះបានលើកឡើងថា កីឡាករណាដែលមិនលេងឲ្យក្លឹបក្នុងស្រុក នឹងអាចត្រូវបានជម្រុះចេញពីក្រុមជម្រើសជាតិនៅព្រឹត្តិការណ៍ប្រជែងពាន World Cup 2022 នេះ។
ដូច្នេះហើយ ប្រសិនបើក្លឹប Manchester United មិនអាចសម្រេចបានលើការចុះហត្ថលេខាជាមួយ Timber ទេនោះ ពួកគេនឹងបន្តគោលដៅជាថ្មីម្ដងទៀតលើខ្សែការពារ Pau Torres របស់ Villarreal។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ត្រៀមបើកច្រកផ្លូវឲ្យកីឡាករដែលមានប្រាក់ខែខ្ពស់មួយរូបចាកចេញ នៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
Van Dijk គាំទ្រចង់ឲ្យគ្រូបង្វឹករូបនេះ មកដឹកនាំនៅ Liverpool រដូវកាលក្រោយ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករសំខាន់ 2 រូបរបស់ Man City នឹងអវត្តមានក្នុងការប្រកួតទល់នឹង Brighton នៅរំលងអាធ្រាតនេះ!!!