Connect with us

បាល់ទាត់អន្តរជាតិ

PSG ត្រៀម​លក់ Kimpembe ខណៈ​ដែល Chelsea និង Juventus ចាប់​អារម្មណ៍​ខ្លាំង

Published

on

ក្លឹប​យក្ស​បារាំង Paris Saint-Germain គ្រោង​នឹង​ដាក់​លក់​ខ្សែការពារ​កណ្ដាល​របស់​ខ្លួន Presnel Kimpembe ក្នុង​តម្លៃ 50 លានអឺរ៉ូ នៅ​រដូវក្តៅ​នេះ (នេះ​បើ​យោងតាម Foot Mercato បាន​ចុះ​ផ្សាយ)។

PSG កំពុង​មើល​ឃើញ​គុណភាព​នៃ​តំបន់​ការពារ​របស់​ខ្លួន​ចុះ​ខ្សោយ និង​ព្យាយាម​ស្វែងរកខ្សែការពារ​ចំណូល​ថ្មី ហើយ​លក់​ខ្សែការពារ​បច្ចុប្បន្ន​របស់​ខ្លួន​គឺ Presnel Kimpembe។ ខ្សែការពារ​សញ្ជាតិ​បារាំង​រូប​នេះ​ក៏​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​ក្លឹបធំៗ​ពីរ​គឺ Juventus និង Chelsea។

Kimpembe នៅតែ​ជា​កីឡាករ​សំខាន់ក្នុងរដូវកាល​មុន ដោយ​បាន​បង្ហាញ​ខ្លួន 30 ប្រកួត​សម្រាប់ Ligue 1 និង​មាន​វត្តមាន​ក្នុង​ក្រុម​ជម្រើសជាតិ​បារាំង​ផងដែរ។ គាត់​អាច​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ផ្ទេរ​ទៅក្របខ័ណ្ឌ Premier League ជាមួយ​ក្លឹប​តោខៀវ Chelsea ខណៈ​ដែល​ក្លឹប​តោខៀវ​កំពុង​រក​អ្នក​មក​ជំនួស Andreas Christensen និង Antonio Rudiger។

Presnel Kimpembe ដែល​បច្ចុប្បន្ន​មាន​វ័យ 26 ឆ្នាំ គឺ​ជា​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប PSG នេះ​ផ្ទាល់​តែ​ម្ដង ដោយ​បាន​បង្ហាញ​ខ្លួន​ក្នុង​ឈុត​ធំ​ជា​លើក​ដំបូង ក្នុង​ឆ្នាំ 2015។ គាត់​មិន​ធ្លាប់​លេង​ឲ្យ​ក្លឹប​ណា​ផ្សេង​ក្រៅ​ពី Paris Saint-Germain ឡើយ។

ប្រភព: ESPN

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២