បាល់ទាត់អន្តរជាតិ
Sergio Romero បង្ហាញបំណងចង់ត្រឡប់មក Manchester United វិញ
អ្នកចាំទី Sergio Romero ចាប់អារម្មណ៍ក្នុងការចូលរួមជាថ្មីម្ដងទៀតជាមួយក្លឹបបិសាចក្រហម Manchester United ដើម្បីជំនួសអ្នកចាំទីដៃទីពីរ Dean Henderson ដែលត្រៀមនឹងចាកចេញពីទឹកដី Old Trafford នៅរដូវក្ដៅនេះ។
យោងតាមសារព័ត៌មាន Manchester Evening News បានឲ្យដឹងថា អ្នកចាំទីសញ្ជាតិអាហ្សង់ទីនរូបនេះ នៅមិនទាន់អស់ចិត្តពីក្លឹបចាស់ និងគិតថាអាចជួយដល់ក្រុមជាថ្មីម្ដងទៀតបាន បន្ទាប់ពីបានចាកចេញអស់រយៈពេលពីរឆ្នាំ។
អតីតអ្នកចាំទី Sampdoria រូបនេះ បានចូលរួមជាមួយក្លឹបបិសាចក្រហមនៅឆ្នាំ 2015 ដោយកាលនោះក្រោមការដឹកនាំរបស់លោក Louis van Gaal។ ក្លឹបបិសាចក្រហមបាននាំយក Romero ដើម្បីជំនួសតំណែងរបស់ David De Gea ព្រោះពេលនោះ De Gea មានបំណងចង់ចាកចេញទៅចូលរួមជាមួយក្លឹប Real Madrid។
ដោយឡែកអ្នកចាំទី Henderson នឹងចូលរួមជាមួយ Nottingham Forest ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងសប្តាហ៍នេះ ដោយលោក Erik ten Hag បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់អ្នកចាំទីសញ្ជាតិអង់គ្លេសរូបនោះថា De Gea នៅតែជាអ្នកចាំទីដៃទីមួយរបស់ក្លឹប។ Henderson ធ្លាប់បាននិយាយថា គាត់ចង់ក្លាយជាអ្នកចាទីដៃទីមួយ និងមានឱកាសលេងច្រើន បើមិនដូច្នេះទេគាត់នឹងចាកចេញ។
ជាការពិតណាស់ Romero មានបំណងចាកចេញពី Venezia មកកាន់ក្លឹបបិសាចក្រហមវិញ ទោះបីជាគាត់មិនអាចក្លាយជាអ្នកចាទីដៃទីមួយសម្រាប់ក្លឹបក៏ដោយ។ ប្រភពច្បាស់ការណ៍មួយបានលើកឡើងថា គាត់នឹងអាចទទួលបានឱកាសត្រឡប់មកក្លឹបបិសាចក្រហមវិញ ព្រោះគាត់នៅមានក្ដីស្រឡាញ់ជាច្រើនចំពោះបិសាចក្រហម។ ក្លឹប Manchester United មិនបានដាក់សំណើរសម្រាប់ Romero ឡើយ ប៉ុន្តែគាត់អាចជាជម្រើសដ៏ល្អមួយ ដោយរងចាំឲ្យផុតកុងត្រាជាមួយ Venezia ហើយចាកចេញក្នុងនាមជាកីឡាករដែលផុតកុងត្រា។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ1 day ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ2 days ago
Messi បង្កើតកំណត់ត្រាថ្មីនៅលីគកំពូលអាមេរិក MLS