បាល់ទាត់អន្តរជាតិ
Messi ពិភាក្សាជាមួយ Xavi អំពីការវិលត្រឡប់ទៅ Barcelona វិញ!!!
ខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain គឺកីឡាករ Lionel Messi ត្រូវបានគេរាយការណ៍ថា បាននិយាយជាមួយគ្រូបង្វឹករបស់ក្លឹប FC Barcelona លោក Xavi Hernandez ពាក់ព័ន្ធជាមួយនឹងលទ្ធភាពនៃការវិលត្រឡប់ទៅកាន់ទឹកដី Camp Nou វិញនៅរដូវក្តៅនេះ (នេះបើតាមលោក Eduardo Inda ប្រធាននៃក្រុមអ្នកវិភាគរបស់កាសែតអេស្ប៉ាញ Okdiario បានអះអាង)។
យ៉ាងណាមិញ Lionel Messi បានចាកចេញពី Barcelona ទាំងចិត្តមិនចង់ កាលពីរដូវក្តៅឆ្នាំមុន ដើម្បីចូលរួមជាមួយម្ចាស់ជើងឯក Ligue 1 នៃប្រទេសបារាំង Paris Saint-Germain។ កីឡាករវ័យ 35 ឆ្នាំរូបនេះ មានទម្រង់លេងមិនសូវល្អឡើយ នៅប្រទេសបារាំង ដែលជាហេតុធ្វើឲ្យគាត់មានអារម្មណ៍ចង់ត្រឡប់មកក្លឹប Barcelona វិញ។
ដោយឡែក របាយការណ៍ពីលោក Eduardo Inda បានលើកឡើងថា៖ “Lionel Messi បានទូរស័ព្ទទៅកាន់ Xavi Hernandez ដើម្បីសាកសួរអំពីលទ្ធភាពនៃការត្រឡប់មកក្លឹបចាស់វិញ។ Xavi បានតបគាត់វិញថា គាត់សប្បាយចិត្តប្រសិនបើ Messi ត្រឡប់មកវិញ ប៉ុន្តែគាត់ត្រូវតែនិយាយជាមួយ Laporta សិន បន្ទាប់មកប្រហែលជា Laporta នឹងទាក់ទងទៅគាត់។ តែមកដល់ពេលនេះ Laporta មិនបានទាក់ទងទៅ Messi ទេ”។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)