បាល់ទាត់អន្តរជាតិ
Raphinha លើកឡើងថា Ronaldinho គឺជាផ្នែកមួយដែលជម្រុញចិត្តគាត់ឲ្យផ្ទេរមក Barcelona
ខ្សែប្រយុទ្ធស្លាប Raphinha ដែលកំពុងឡើងកូដខ្លាំង និងទើបតែផ្ទេរមក Barcelona ថ្មីៗនេះ បានសារភាពថា ការមើលកីឡាករ Ronaldinho លេងនៅ Barcelona ក្នុងទសវត្សរ៍ឆ្នាំ 2000 បានធ្វើឲ្យគាត់ចង់ដើរតាមគន្លងរបស់អតីតតារាឆ្នើមរូបនេះដែរ។
ដោយឡែកខ្សែប្រយុទ្ធស្លាបរូបនេះបានបញ្ចប់ការផ្ទេរទៅកាន់ទឹកដី Camp Nou កាលពីថ្ងៃសុក្រ ដោយគាត់សុខចិត្តបដិសេធការផ្ទេរទៅលេងឲ្យក្លឹបតោខៀវ Chelsea ខណៈដែល Arsenal ក៏ចាប់អារម្មណ៍លើ Raphinha ផងដែរ។
ថ្លែងក្នុងពិធីបង្ហាញមុខជាមួយក្លឹបថ្មី Barcelona កីឡាករ Raphinha បានបង្ហាញថា អ្វីដែល Ronaldinho បានផ្ដល់ឲ្យ Barcelona គឺជាផ្នែកមួយដែលមានឥទ្ធិពលដល់ចិត្តគំនិតរបស់គាត់ ក្នុងការចង់ផ្ទេរមក Barcelona ហើយបដិសេធការផ្ទេរជាមួយក្លឹបផ្សេងៗទៀត។
គួររំលឹកផងដែរថា Ronaldinho បានចូលរួមជាមួយ Barcelona ដោយផ្ទេរពី PSG នៅរដូវក្តៅឆ្នាំ 2003។ វីរបុរសសញ្ជាតិប្រេស៊ីលរូបនេះ បានឈ្នះពានរង្វាន់ La Liga ចំនួនពីរដង និងពានរង្វាន់ UEFA Champions League ជាលើកទីពីររបស់ក្លឹបជាមួយ Barcelona ខណៈពេលដែលគាត់ក៏បានឈ្នះពានរង្វាន់ Ballon d’Or នៅឆ្នាំ 2005 ផងដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha