Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប Al-Hilal ត្រៀម​ដាក់​សំណើរ 100 លានអឺរ៉ូ ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ស្លា​ប Raphinha

Published

on

ក្លឹប​របស់​អារ៉ាប៊ីសាអូឌីត Al-Hilal ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​បំណង​ដាក់​សំណើរ​ទៅ​កាន់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ជា​ទឹក​ប្រាក់ 100 លានអឺរ៉ូ ដើម្បី​ចុះ​ហត្ថលេខា​លើ Raphinha នៅ​ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​នេះ។

យោងតាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ Diario Sport បាន​អះអាង​ថា ក្លឹប​យក្សរបស់ Saudi Pro League មាន​គោលដៅ​ច្បាស់លាស់ ដើម្បី​ចុះ​ហត្ថលេខា​នាំយក​កីឡាករ​វ័យ 27 ឆ្នាំ​រូបនេះ ដើម្បី​ឲ្យ​ក្រុម​របស់​ពួក​គេ​មាន​ទម្រង់​លេង​កាន់​តែ​លេច​ធ្លោរ និង​កាន់​តែ​សំបូរ​ដោយ​កីឡាករ​ឆ្នើមៗ​ជា​ច្រើន​ថែម​ទៀត។

យ៉ាង​ណា​មិញ គេ​បាន​ដឹង​ថា ការ​ពិភាក្សា​អំពី​ដំណើរ​ចាកចេញ​ទៅ​អារ៉ាប៊ីសាអូឌីត​សម្រាប់ Raphinha បាន​កើត​ឡើង​មួយ​រយៈ​មក​ហើយ និង​កំពុង​ឈាន​ទៅ​ដល់​ចំណុច​ដែល​អាច​សម្រេច​បាន​ជា​ផ្លែផ្កា​នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ពេល​ឆាប់ៗ​ខាង​មុខ។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២