Connect with us

បាល់ទាត់អន្តរជាតិ

Ansu Fati និង Raphinha កំពុង​ស្ថិត​នៅ​លើ​រ៉ាដា​របស់ Liverpool

Published

on

តាម​សេចក្តី​រាយការណ៍​ចុង​ក្រោយ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា ក្លឹប​ហង្សក្រហម Liverpool បាន​កំណត់​ទុក Ansu Fati និង Raphinha របស់ Barcelona ជា​កីឡាករ​ដែល​ពួក​គេ​ចង់​នាំ​យក​មក​ជំនួស​តំណែង​របស់ Mohamed Salah ប្រសិន​បើ​ក្នុង​ករណី​ដែល​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេហ្ស៊ីប​រូប​នេះ​ចាកចេញ​ពី​ក្លឹប​នា​ពេល​វេលា​ណា​មួយ​ខាង​មុខ។

បច្ចុប្បន្ន Mohamed Salah នៅ​សល់​កុងត្រា​ត្រឹមតែ 18 ខែ​ចុងក្រោយ​ប៉ុណ្ណោះ​នៅ Anfield ខណៈ​ដែល​គាត់​មិន​ទាន់​បង្ហាញ​សញ្ញា​ណា​មួយ​អំពី​ការ​បន្ត​កុងត្រា​ថ្មី​ឡើយ។​ យ៉ាង​ណា​គេ​អះអាង​ថា ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ អាច​នឹង​ចាកចេញ ព្រោះ​គ្រូ​បង្វឹក​របស់​គាត់​លោក Jurgen Klopp នឹង​ចាកចេញ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

យោងតាម​សារព័ត៌មាន​របស់​អេស្ប៉ាញ TEAMtalk បាន​ឲ្យ​ដឹង​ថា Ansu Fati និង Raphinha កំពុង​ស្ថិត​នៅ​លើ​រ៉ាដា​របស់ Liverpool ហើយ​ក្នុង​ចំណោម​ពួក​គេ​ទាំង 2 នឹង​មាន​ម្នាក់​ត្រូវ​បាន​ក្លឹប​ហង្សក្រហម​ចុះ​ហត្ថលេខា​មក Anfield ដើម្បី​មក​ជំនួស​កន្លែង​របស់ Mohamed Salah។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២